តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធបានកោះហៅ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំទីក្រុងតេអេរ៉ង់លោក Hans-Udo Muzel ជុំវិញ “ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” ដែលបានគប់ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នៅក្នុងតុលាការអាល្លឺម៉ង់។ លោក Majid Nili Ahmadabadi អគ្គនាយកអឺរ៉ុបខាងលិច នៃក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានតវ៉ាចំពោះការកោះហៅ “មិនអាចទទួលយកបាន” របស់ភារធារីអ៊ីរ៉ង់ នៅទីក្រុងប៊ែរឡាំង ជុំវិញការចោទប្រកាន់ថា...
ដាម៉ាស់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ឲ្យដឹងថា លោក Faisal Mekdad រដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរី និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអ៊ែល ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ។ នៅក្នុងរបាយការណ៍បានដាក់ថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi ថារដ្ឋាភិបាលទីក្រុងមូស្គូ និងតេហរ៉ង់ បានបង្កើតទំនាក់ទំនងរឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាលទ្ធផល បានជំរុញសេដ្ឋកិច្ចរៀងៗខ្លួន។ គួរឲ្យដឹងដែរថា ប្រធានាធិបតីអ៊ីរ៉ង់បានធ្វើដំណើរ មកដល់ក្រុងម៉ូស្គូក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីរិះរកមធ្យោបាយ ដើម្បីបញ្ឈប់ការផ្គត់ផ្គង់ ប្រេងឥន្ធនៈដល់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយលោក Ali Bagheri Kani បានឲ្យដឹងថា ក្រសួងបានបង្កើតក្រុម ដើម្បីចូលរួមជាមួយក្រុមហ៊ុនផ្គត់ផ្គង់...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ផ្លូវការ IRNA បានរាយការណ៍ថា កងទ័ពអ៊ីរ៉ង់ បានតាមដាន និងកំណត់អត្តសញ្ញាណនាវា ផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រ Aden និងសមុទ្រអូម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធស៊ើបការណ៍សម្ងាត់ នៃកងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានតាមដាន និងកំណត់អត្តសញ្ញាណនាវាផ្ទុកយន្តហោះ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ជាមួយកងកម្លាំងទ័ពជើងទឹករបស់កងទ័ព ហើយអរគុណ ចំពោះការគ្រប់គ្រងពេញលេញរបស់ពួកគេ...
បរទេស ៖ ក្រុមសិទ្ធិមនុស្ស បាននិយាយថា ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ ដោយសម្ងាត់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានកាត់ទោស បុរសរូបនោះពីបទសម្លាប់សមាជិក នៃកងកម្លាំងសន្តិសុខ ក្នុងអំឡុងពេលការតវ៉ាដ៏ធំ ដែលបានវាយលុកប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា វាជាការប្រហារជីវិតចំនួនប្រាំបី ដែលអ៊ីរ៉ង់បានអនុវត្ត នៅក្នុងករណីដែលទាក់ទង...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានថា ស្ថានភាពនៅក្នុងតំបន់នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើក្រុមហាម៉ាស និង អ៊ីស្រាអែល បរាជ័យក្នុងការឈានដល់បទឈប់បាញ់ប្រកបដោយនិរន្តរភាព នេះបើយោងតាមសេចក្តី ថ្លែងការណ៍ចេញផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសលីបង់។ ក្នុងអំឡុងពេលជំនួបជាមួយ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ក្នុងទីក្រុងប៉េរ៉ូត អ្នកការទូតកំពូលអ៊ីរ៉ង់ បានសរសើរបទឈប់បាញ់...
បរទេស៖ ប្រមុខកងកម្លាំងពិសេស Quds របស់អ៊ីរ៉ង់បានប្តេជ្ញាថា នឹងធ្វើ “អ្វីគ្រប់យ៉ាងដែលត្រូវការ” ដើម្បីគាំទ្រក្រុមហាម៉ាសនៅក្នុងសង្គ្រាម របស់ក្រុមនេះជាមួយអ៊ីស្រាអែលដោយអះអាងថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកំពុងឆ្ពោះទៅរក “ជ័យជំនះដ៏សម្បើម” នៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងលិខិតមួយផ្ញើទៅកាន់មេបញ្ជាការ នៃក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស កងពលតូច Ezzedine al-Qassam...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានសង្កត់ធ្ងន់ កាលពីថ្ងៃចន្ទថា ក្រុមតស៊ូនៅមជ្ឈិមបូព៌ា “មិនទទួលយកការបញ្ជា ពីអ៊ីរ៉ង់នោះទេ និងធ្វើសកម្មភាពដោយឯករាជ្យ” ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ឆ្លើយតបទៅនឹងការចោទ ប្រកាន់របស់មន្ត្រីអាមេរិកមួយចំនួន ដែលបានចោទ ប្រកាន់អ៊ីរ៉ង់ថា “ដឹកនាំ និងផ្តល់បញ្ជាដល់ក្រុមតស៊ូក្នុងតំបន់”...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធថា មានលក្ខខណ្ឌជាច្រើន ដែលមិនត្រឹមត្រូវសម្រាប់សហភាពអឺរ៉ុបក្នុងការពិចារណាសមាជិកភាពសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក្យរបស់លោក គឺបានឆ្លើយតបទៅនឹងសំណើពង្រីករបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅមុនថ្ងៃនោះនៅទីក្រុង...