តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា នៅមុនកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ និងអ្នកវិភាគបានចោទសួរពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុង “ការព្យាយាមដឹកនាំលទ្ធិប្រជាធិបតេយ្យ” ខណៈដែលសកម្មភាពរបស់សហរដ្ឋអាមេរិក ជាច្រើនគឺផ្ទុយទៅនឹងនេះ ។ សព្វថ្ងៃនេះ ទោះបីជាសហរដ្ឋអាមេរិក បានអះអាងដើម្បីបង្ហាញពី “លទ្ធិប្រជាធិបតេយ្យខ្ពស់នៅក្នុងពិភពលោកក៏ដោយ ប៉ុន្តែមាន “ការយល់ដឹងកាន់តែច្រើនអំពីការពិត” នៅក្នុងប្រទេសក្នុងចំណោមប្រជាជននៃពិភពលោក និងសូម្បីតែនៅក្នុងសហរដ្ឋអាមេរិក ក៏ដោយ...
តេអេរ៉ង់ ៖ ប្រធានអ្នកចរចា នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់បានចូលទៅក្នុងជុំថ្មី នៃកិច្ចចរចានៅទីក្រុង វីយែន ជាមួយនឹងសំណើ “មានប្រយោជន៍ និងស្ថាបនា ហើយរំពឹងថា ជំហានជាក់ស្តែងពីបណ្ដា ប្រទេសលោកខាងលិច នៅក្នុងរឿងនេះ” ។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់...
បរទេស៖មន្ត្រីអ៊ីរ៉ង់ជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃអាទិត្យថា ការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក ក្នុងការដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ គឺជាឧបសគ្គដ៏ចម្បង ចំពោះការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ស្របពេលដែលមហាអំណាចលោកខាងលិច ចោទជាសំនួរអំពីការប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនោះ។ កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ បានចប់នៅថ្ងៃសុក្រសប្ដាហ៍មុន ដោយភាគីទាំងពីរនិយាយថា កិច្ចពិភាក្សាគ្នានឹងបន្តធ្វើទៀត ក្រោយមួយសប្ដាហ៍ ស្របពេលដែលមន្ត្រីលោកខាងលិច បង្ហាញនូវការខកចិត្តចំពោះការទាមទារពីសាធារណរដ្ឋឥស្លាម។ មន្ត្រីដែលមិនបញ្ចេញឈ្មោះមួយរូប ត្រូវបានទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim ដកស្រង់សម្តីដែលនិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានធ្វើការបាញ់បង្ហោះមីស៊ីលការពារ ដែនអាកាសរបស់ខ្លួន កាលពីថ្ងៃម្សិលមិញដែលជាផ្នែក មួយនៃសមយុទ្ធយោធានៅកណ្តាលទីក្រុង Natanz ដែលជាទីតាំងរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។ ប្រភពដដែលបានសរសេរទៀតថាមីស៊ីល បានបាញ់បង្ហោះរំលងទីក្រុងដើម្បីបង្ហាញ ពីការវាយលុកណាមួយមកលើទីតាំងនុយក្លេអ៊ែរ របស់ខ្លួនដែលស្ថិតនៅក្នុងទីក្រុង Natanz ដែលវាមិនត្រូវបាន ប្រកាសទុកជាមុនឡើយរហូតដល់មានការថ្លែងការណ៍ តាមទូរទស្សន៍ដោយអជ្ញាធរ។ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអ៊ីរ៉ង់បានបញ្ជាក់ប្រាប់សារព័ត៌មានថាសមយុទ្ធយោធានេះបានធ្វើឡើងដោយមានទំនួល ខុសត្រូវយ៉ាងខ្លាំងនឹងមិនមានការប៉ះពាល់ ដល់មជ្ឈដ្ឋានជុំវិញឡើយ ហើយក៏មិនមានអ្វីដែលត្រូវឲ្ យព្រួយបារម្ភខ្លាំងនោះដែរ។...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់សហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Tahnoon bin Zayed Al Nahyan នឹងធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទ ដើម្បីពិភាក្សាគ្នាអំពីការពង្រីកចំណងមិត្តភាពទ្វេភាគី ជាមួយសាធារណរដ្ឋឥស្លាម នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានការអត្ថាធិប្បាយពីក្រសួងការបរទេស សហភាពអារ៉ាប់រួម ស្តីពីដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Tahnoon នោះនៅឡើយនោះទេ។កាសែតអ៊ីរ៉ង់ Nournews បាននិយាយយ៉ាងដូច្នេះថា “ទ្រង់នឹងជួបជាមួយលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបាញ់មីស៊ីលរំលងទីក្រុង ស្របពេលដែលកិច្ចពិភាក្សាចរចាគ្នាជាអន្តរជាតិកំពុងតែប្រព្រឹត្តទៅ នៅក្នុងទីក្រុងវីយែន ស្តីពីកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយកការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ លោកឧត្តមសេនីយ៍ ជាមន្ត្រីនាំពាក្យឲ្យកងទ័ពអ៊ីរ៉ង់ បាននិយាយប្រាប់កាសែត Islamic Republic of Iran Broadcasting ជាទីភ្នាក់ងារសារព័ត៌មានរដ្ឋជាតិថា មីស៊ីលគឺត្រូវបានបាញ់ដើម្បីធ្វើតេស្តសាកល្បងការឆ្លើយតបរហ័សរបស់ប្រព័ន្ធការពារ នៅជុំវិញទីក្រុង Natanz។...
បរទេស ៖ មេដឹកនាំរបស់កងកម្លាំង Quds របស់ប្រទេសអ៊ីរ៉ង់ ដែលមានឯកទេស ក្នុងប្រតិបត្តិការ នៅបរទេស បានទាមទារឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីតំបន់ ហើយបានប្តេជ្ញាធ្វើឱ្យយោធា ដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក (យោធាអាមេរិក) អាម៉ាស់ ប្រសិនបើប្រទេសនេះ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤,៣១២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះកើនឡើងដល់៦,១២១,៧៥៧នាក់ ។ ក្រសួងបានឲ្យដឹងថា ជំងឺរាតត្បាតក៏បានឆក់យកជីវិតមនុស្ស៨២នាក់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដោយគិតទៅមានចំនួនសរុបចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ កើនដល់១២៩,៩១២ នាក់ ។ ក្រសួងបានឱ្យដឹងថា មនុស្សសរុបចំនួន៥.៨៩២.៥៧៤នាក់បានជាសះស្បើយពីជំងឺ ឬត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៣.៣២៨នាក់នៅតែស្ថិតក្នុងបន្ទប់ជួយសង្គ្រោះបន្ទាន់ ។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក គួរតែឈប់អនុវត្តតាមគោលនយោបាយ សម្ពាធអតិបរមារបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោក Khatibzadeh បានលើកឡើងថា “ជនជាតិអាមេរិកបានចំណាយពេលរបស់យើងក្នុងការចរចាជុំទី៦ (មុន) ដើម្បីការពារកេរ្តិ៍ដំណែលបរាជ័យរបស់លោក ត្រាំ ” ដោយសំដៅលើការចរចា ៦ជុំរវាងអ៊ីរ៉ង់...
បរទេស៖ប្រទេសអង់គ្លេសនិងប្រទេសអ៊ីស្រាអែល នឹងធ្វើការងាររួមគ្នាទាំងយប់ទាំងថ្ងៃ ក្នុងដំណើរទប់ស្កាត់ប្រទេសអ៊ីរ៉ង់ មិនឲ្យក្លាយជាមហាអំណាចនុយក្លេអ៊ែ នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសរសេរនៅក្នុងអត្ថបទរួមគ្នាមួយ។ នៅក្នុងទីភ្នាក់ងារសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss និងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានសរសេរយ៉ាងដូច្នេះថា “ពេលវេលាកំពុងតែថយតិច ដែលបង្កើនការចាំបាច់សម្រាប់សហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយដៃគូនិងមិត្តរបស់យើង ក្នុងការរារាំងមហិច្ឆតារបស់ទីក្រុងតេអេរ៉ង់”។...