យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានឲ្យដឹងថា អ៊ីស្រាអែល កំពុងធ្វើការដើម្បីបង្កើត “រដ្ឋបាលចំណាកស្រុក” ដើម្បីជំរុញការផ្លាស់ទីលំនៅ របស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Smotrich ដែលជាមេដឹកនាំស្តាំនិយមជ្រុល និងជាដៃគូដ៏សំខាន់នៅក្នុងក្រុមចម្រុះគ្រប់គ្រង របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល...
បេរូត៖ អគ្គលេខាធិការក្រុមហេសបូឡាលោក Naim Qassem បានបញ្ជាក់ជាថ្មីថា ក្រុមនេះនឹងមិនអនុញ្ញាតឱ្យមានវត្តមាន របស់អ៊ីស្រាអែលណាមួយនៅក្នុង ភាគខាងត្បូងប្រទេសលីបង់នោះទេ ដោយសង្កត់ធ្ងន់លើភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់ក្រុមហេសបូឡា ក្នុងការការពារប្រទេសលីបង់។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ al-Manar TV លោក Qassem បានបង្ហើបថា ក្នុងអំឡុងកិច្ចព្រមព្រៀងឈប់បាញ់ ក្រុមហេសបូឡា បានបញ្ឈប់ប្រតិបត្តិការ ប៉ុន្តែរក្សាការត្រៀមលក្ខណៈយោធាពេញលេញដដែល នេះបើយោងតាមការចុះផ្សាយរបស់...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបញ្ជាឱ្យយោធារៀបចំសម្រាប់ “សេណារីយ៉ូ ដែលអាចកើតមាននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” បន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសថា ការប្រគល់ចំណាប់ខ្មាំង ដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ នឹងត្រូវបានពន្យារពេលរហូតដល់ មានការជូនដំណឹងបន្ថែម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញ ដោយការិយាល័យរបស់គាត់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានបរិហារការប្រកាសរបស់ហាម៉ាស់ថាជា “ការរំលោភទាំងស្រុងលើបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង”។ លោក Katz...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានណែនាំកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF ឱ្យរៀបចំផែនការមួយដើម្បីលើកទឹកចិត្ត ប្រជាជនប៉ាឡេស្ទីនឱ្យធ្វើចំណាកស្រុក ចេញពីតំបន់ Gaza។ រដ្ឋមន្ត្រីរូបនេះដដែលក៏បានស្នើផងដែរថា ជនភៀសខ្លួនគួរតែត្រូវបានទទួលយក ដោយបណ្តាប្រទេសអ៊ឺរ៉ុបដែលប្រឆាំងនឹង សកម្មភាពយោធារបស់ក្រុងយេរូសាឡឹមខាងលិច នៅក្នុងចំនួនណាមួយ។ លោកKatz បាននិយាយទៀតដែរថា បែបនេះវានឹងអាចបង្ហាញពី ការលាក់ពុត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីព័ត៌មានAxios បានរាយការណ៍ថា មីស៊ីលស្ទាក់ចាប់ប្រហែល ៩០គ្រាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានបញ្ជូនពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសប៉ូឡូញរួចរាល់ហើយ ដែលជាទីកន្លែងនឹងវារក្សាទុកមុនបញ្ចូន ទៅដល់ចុងក្រោយនៅអ៊ុយក្រែន។ បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានដាក់ឲ្យចូលនិវត្តន៍នូវមីស៊ីល Patriots ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក របស់ពួកគេនៅក្នុងខែមេសា ឆ្នាំ២០២៤នោះរដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំមីស៊ីលទាំងនោះដើម្បីយកមកប្រើប្រាស់។...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ទៅកាន់ក្រុមហេសបូឡា កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា ប្រសិនបើក្រុមប្រដាប់អាវុធនេះ មិនដកកងកម្លាំងទាំងអស់ នៅភាគខាងជើងនៃទន្លេ Litani ទេនោះ អ៊ីស្រាអែលនឹងលុបចោលកិច្ចព្រមព្រៀងឈប់បាញ់។ លក្ខខណ្ឌនៃអាណត្តិបទឈប់បាញ់ កំណត់ឱ្យក្រុមហេសបូឡា ដកយុទ្ធជន និងសព្វាវុធរបស់ខ្លួននៅភាគខាងជើងនៃទន្លេ Litani ត្រឹមថ្ងៃទី២៦ ខែមករា។ នៅកាលបរិច្ឆេទដូចគ្នា...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោ Israel Katz បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ថា អ៊ីស្រាអែល នឹងបង្កើនប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់ មិនយល់ព្រមលើកិច្ចព្រមព្រៀង សម្រាប់ការដោះលែងចំណាប់ខ្មាំងក្នុងពេលឆាប់ៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ លោក Gallant បានឲ្យដឹងថា ប្រសិនបើក្រុមហាម៉ាសបរាជ័យ ក្នុងការអនុញ្ញាតឱ្យដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែល ក្រុមនេះនឹងប្រឈមមុខនឹង “ការវាយប្រហារនៃភាពតានតឹង ដែលមិនបានឃើញនៅក្នុង...
បរទេស៖ ចលនា Houthi ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃចន្ទថា បានវាយប្រហារដោយជោគជ័យនូវគោលដៅមួយនៅជិតទីក្រុង Tel Aviv របស់អ៊ីស្រាអែលជាមួយនឹងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង។ ចំណែក អ៊ីស្រាអែល វិញបាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ទម្លាក់នៅពេលចូលទៅជិត ហើយមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុម Shia...
បេរូត៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា ក្រុមហេសបូឡា និងអ៊ីស្រាអែលត្រូវតែដាក់សម្ពាធឱ្យ ទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ដោយសន្យាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារដល់កងទ័ពលីបង់។ លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ របស់គាត់នៅទីក្រុងបេរ៉ូត ជាមួយប្រធានសភាលីបង់ លោក Nabih Berri ថា...
ដូហា៖ ក្រសួងការបរទេសកាតា បានប្រកាសថាកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់ប្រទេសកាតា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបច្ចុប្បន្ន ត្រូវបានជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានបញ្ជាក់ថា របាយការណ៍ដែលស្នើឲ្យកាតាដកខ្លួនចេញពី ដំណើរការសម្រុះសម្រួលគឺមិនត្រឹមត្រូវ ស្របពេលដែលជម្លោះរវាង ភាគីទាំងពីរនៅតែបន្ដយ៉ាងក្ដៅគគុក។ មន្ត្រីក្រុមហាម៉ាស់ម្នាក់បានបដិសេធ ការអះអាងកាលពីថ្ងៃសៅរ៍ ដែលថាកាតា បានស្នើឱ្យមេដឹកនាំចលនា នេះចាកចេញពីទីក្រុងដូហា ៕ ប្រែសម្រួល ឈូក...