បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បានអះអាងថា សហរដ្ឋអាមេរិកអាចចាត់វិធានការទំលាក់លោក Vladimir Zelensky ចេញពីអំណាច ប្រសិនបើគាត់រារាំងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់កាសែត Izvestia កាលពីថ្ងៃសៅរ៍ លោក Azarov បានអះអាងថា ការស៊ើបអង្កេតដែលកំពុងដំណើរការដោយទីភ្នាក់ងារអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិចព្រមទាំងការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) និងការិយាល័យព្រះរាជអាជ្ញាប្រឆាំងអំពើពុករលួយពិសេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអ្នកម៉ៅការវិស័យការពារជាតិអ៊ុយក្រែន Fire Point ដែលជាអ្នកផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo បានប្រកាសជាផ្លូវការក្នុងការតាំងមូលដ្ឋាន ផលិតសព្វាវុធយោធារបស់ខ្លួនហើយនៅក្នុងប្រទេសដាណឺម៉ាក។ ការប្រកាសបើករោងចក្រនេះធ្វើឡើងបើទោះបីជាមានការចោទប្រកាន់ថាបានភ្ជាប់ក្រុមហ៊ុន ទៅនឹងរឿងអាស្រូវពុករលួយក្នុងវិស័យថាមពលរបស់ប្រទេសអ៊ុយក្រែនក៏ដោយ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ការសាងសង់បានចាប់ផ្តើម កាលពីថ្ងៃចន្ទជាមួយនឹងពិធីមួយនៅក្នុងទីក្រុង Vojens ភាគខាងត្បូងប្រទេសដាណឺម៉ាក ក្បែរមូលដ្ឋានទ័ពអាកាស Skrydstrup ។ យោងតាម DR.dk...
បរទេស៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានប្រកាសថា ហ្វាំងឡង់នឹងមិនផ្តល់ការធានាសន្តិសុខតាមបែបណាតូដល់ប្រទេសអ៊ុយក្រែនទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ុយក្រែន បានកំពុងស្វែងរកការធានាសន្តិសុខជាផ្លូវការពីអ្នកគាំទ្រលោកខាងលិច ហើយទទូចថា អ្នកគាំទ្រលោកខាងលិចគួរតែមកមុនកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយទីក្រុងម៉ូស្គូ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានអះអាងថា ផែនទីបង្ហាញផ្លូវសន្តិភាពរបស់សហរដ្ឋអាមេរិកកាលពីខែមុន រួមមានការធានាតាមបែប NATO សម្រាប់ទីក្រុងគៀវ ដែលយកគំរូតាមមាត្រា...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា យោធាអ៊ុយក្រែន បានវាយប្រហារទីតាំងស៊ីវិលនៅក្នុងទីក្រុង Voronezh ភាគខាងលិចនៃប្រទេសរុស្ស៊ី ដោយមីស៊ីលផលិតដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងរុស្ស៊ី។ នៅម៉ោង ១៤ និង៣១ ម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃអង្គារ ទីក្រុងគៀវបានបើកការវាយប្រហារលើគោលដៅស៊ីវិលនៅទីក្រុង Voronezh ដែលជាទីក្រុងមួយនៅក្នុងជម្រៅទឹកដីរបស់រុស្ស៊ី ដោយប្រើមីស៊ីលយុទ្ធសាស្ត្រចំនួន ៤គ្រាប់របស់កងទ័ពផលិតដោយសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។ ក្រសួងបានបន្ថែមថា អង្គភាពការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់ផ្លោងអ៊ុយក្រែនទាំងអស់ដោយប្រើប្រព័ន្ធការពារដែនអាកាស...
បរទេស៖ មេដឹកនាំនៃប្រទេសទាំងពីរបារាំងអ៊ុយក្រែនបានប្រកាសថា អ៊ុយក្រែនគ្រោងនឹងទិញយន្តហោះចម្បាំង Rafale ផលិតពីបារាំងរហូតដល់ ១០០ គ្រឿង ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ រួមជាមួយនឹងអាវុធផ្សេងទៀត រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។ ទីក្រុងម៉ូស្គូវិញ បានថ្កោលទោសកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ ដោយនិយាយថា វានឹងបង្កើតលក្ខខណ្ឌសម្រាប់អំពើពុករលួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel...
មូស្គូ៖ កងកម្លាំងយោធារុស្ស៊ី បានបើកការវាយប្រហារសម្របសម្រួលប្រឆាំងនឹងសហគ្រាសឧស្សាហកម្មយោធា និងទីតាំងឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ការវាយប្រហារបានចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យ ហើយបន្តរហូតដល់ថ្ងៃចន្ទ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួនបានប្រើប្រាស់ “អាវុធរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងប្រព័ន្ធបាញ់ចេញពីដី និងអាកាសដូចជាមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង ‘Kinzhal’ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ”។ ក្រសួងបានឧ្យដឹងថា “ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា និងមូលដ្ឋានជួសជុលសម្រាប់អាវុធ និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ក៏ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារនេះផងដែរ។...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសផលិតប្រេងដ៏ធំបំផុតពីររបស់រុស្ស៊ី គឺក្រុហ៊ុន Rosneft និងក្រុមហ៊ុន Lukoil ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងមូស្គូ ឱ្យយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះគឺជាពេលវេលាដើម្បីបញ្ឈប់ការសម្លាប់ និងសម្រាប់បទឈប់បាញ់ជាបន្ទាន់” ។ លោក Bessent បានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាអ៊ុយក្រែនបានបោះឆ្នោតពន្យារពេលការបោះឆ្នោតក្នុងស្រុកទាំងអស់ និងពង្រីកអំណាចរបស់ក្រុមប្រឹក្សា និងមន្ត្រីក្នុងតំបន់ រហូតដល់ច្បាប់អាជ្ញាសឹកត្រូវបានលើកនៅក្នុងប្រទេស។ ក្នុងនោះផងដែរប្រធានាធិបតីលោក Vladimir Zelensky បានពន្យារពេលការបោះឆ្នោតប្រធានាធិបតី និងសភាម្តងហើយម្តងទៀតដូចគ្នាដែរ។ ការបោះឆ្នោតក្នុងស្រុកនៅក្នុងប្រទេសអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅចុងខែតុលានេះ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាលោក Yaroslav Zheleznyak បានប្រកាសកាលពីថ្ងៃពុធថា សភាបានអនុម័តសេចក្តីសម្រេចមួយដែលទទួលស្គាល់ជាផ្លូវការថា មិនអាចរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាមបានឡើយ។ សេចក្តីសម្រេចនេះដែរក៏ត្រូវបានអនុម័តដោយតំណាងរាស្រ្តចំនួន៣០៨រូបដែលបានបោះឆ្នោតគាំទ្រ...
BUDAPEST៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានរិះគន់សហភាពអឺរ៉ុប ដែលបានស្នើឡើងនូវក្របខណ្ឌថវិការយៈពេល ៧ឆ្នាំ សម្រាប់ឆ្នាំ ២០២៨-២០៣៤ ដោយហៅវាថាជា “ថវិកាអ៊ុយក្រែន” និងព្រមានថា ប្រាក់របស់អ្នកជាប់ពន្ធអឺរ៉ុប នឹងត្រូវចំណាយនៅអ៊ុយក្រែន ជំនួសឱ្យការពង្រឹងសេដ្ឋកិច្ចរបស់អឺរ៉ុប។ ថ្លែងទៅកាន់វិទ្យុ Kossuth Radio លោក Szijjarto...
បរទេស៖ អំឡុងពេលលោកថ្លែងសុន្ទរកថា នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសឥណ្ឌា និងចិនថា “ផ្តល់មូលនិធិ” ដល់ជម្លោះអ៊ុយក្រែន តាមរយៈការនាំចូលថាមពលពីរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមក លោក...