បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសសាជាថ្មីថា ប្រទេសអ៊ីរ៉ង់គឺមិនដែលបានធ្វើការបញ្ជូនអាវុធយុទ្ធភ័ណ្ឌទាំងឡាយណា ទៅកាន់ភាគីជម្លោះអ៊ុយក្រែន និងរុស្សីឡើយ។ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ថាអ៊ីរ៉ង់បានធ្វើការផ្គត់ផ្កង់អាវុធ មួយចំនួនឲ្យទៅប្រទេសរុស្សី។ លោកអ្នកនាំពាក្យបាននិយាយថា៖ អ៊ីរ៉ង់តែងតែគោរពដល់ដែនអធិបតេយ្យភាព របស់បណ្តាប្រទេសទាំងឡាយ រួមទាំងអ៊ុយក្រែនផងដែរប៉ុន្តែអ៊ីរ៉ង់ក៏មានដែនកំណត់ផងដែរប្រសិនបើ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនោះ នៅតែត្រូវបានបន្តធ្វើឡើង។ គួរឲ្យដឹងដែរថាទាំងអ៊ុយក្រែន...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសឧស្សាហកម្មទាំង៧ គ្រោងនឹងបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីរបៀបដោះស្រាយ ជាមួយនឹងការឈ្លានពានដ៏យូរ របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ កិច្ចចរចា G-7 នឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបានប្រកាសជំនួយយោធាថ្មី សម្រាប់ប្រទេសអឺរ៉ុបខាងកើត...
បរទេស៖ អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីយប់ថ្ងៃចន្ទថា មន្ទីរពេទ្យមួយក្នុងសង្កាត់ Kalininsky នៃតំបន់ Donetsk បានទទួលរងការវាយប្រហារលើកទីបី ក្នុងរយៈពេលពីរសប្តាហ៍នេះ ខណៈដែលទីក្រុងនេះស្ថិតនៅក្រោម ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងធំ ពីកងកម្លាំងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស ដែលបានកើតឡើងនៅម៉ោងប្រហែល ១១...
គៀវ៖ កងទ័ពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមនឹងឈានទៅ ដល់ការបាត់បង់ទាហាន ១០ម៉ឺននាក់ ត្រឹមឆ្នាំបុណ្យណូអែល និងខួប ១០ ខែនៃសង្រ្គាមអ៊ុយក្រែន នេះបើយោងតាមការគណនា ដោយផ្អែកលើការប៉ាន់ស្មាន របស់អ៊ុយក្រែន ។ ក្រសួងការពារជាតិអ៊ុយក្រែន និងអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ផ្តល់ការប៉ាន់ប្រមាណប្រចាំថ្ងៃ អំពីចំនួនបុគ្គលិករុស្ស៊ី ដែលបានបាត់បង់ចាប់តាំងពីថ្ងៃមុន...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាល បានលើកឡើងថា អ៊ុយក្រែនកំពុងរឹតបន្តឹង ការការពារព្រំដែន របស់ខ្លួនជាមួយប៊ែលឡារុស្ស ជុំវិញការភ័យខ្លាចថា រុស្ស៊ី អាចនឹងរៀបចំការវាយប្រហារជាថ្មី ។លោក Yevhen Yenin អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ដល់ទូរទស្សន៍ BBC ថា អ៊ុយក្រែននឹងពង្រឹងព្រំដែន...
គៀវ ៖ មន្រ្តីអ៊ុយក្រែន អះអាងថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ជឿជាក់ថា រុស្ស៊ីកំពុងអស់មីស៊ីល ដើម្បីតម្រង់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែនទៀតហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov បានប្រាប់សារព័ត៌មានអ៊ុយក្រែន Pravda កាលពីថ្ងៃចន្ទថា រុស្ស៊ីមាន...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា លោកមិនរំពឹងថា នឹងមានកិច្ចពិភាក្សាសន្តិភាព ប្រកបដោយប្រសិទ្ធភាពលើ ជម្លោះក្នុងប្រទេសអ៊ុយក្រែន “នៅពេលអនាគតភ្លាមៗនោះទេ”។ លោកបានលើកឡើងថា “ខ្ញុំមិនមានសុទិដ្ឋិនិយមអំពីលទ្ធភាព នៃការចរចាសន្តិភាពប្រកបដោយ ប្រសិទ្ធភាពនៅពេលអនាគតភ្លាមៗនោះទេ។ ខ្ញុំជឿថាការប្រឈមមុខដាក់គ្នា ខាងយោធានឹងបន្ត ហើយខ្ញុំគិតថា យើងនឹងនៅតែរង់ចាំ ដែលការចរចាដ៏ជាក់លាក់ ដើម្បីសន្តិភាពនឹងវាអាចទៅរួច”។ លោកបន្ដថា...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានកំពុងដាក់ខ្លួន ឯងនៅក្នុងទីតាំងមួយដ៏គ្រោះថ្នាក់ និងប្រឈមមុខទៅនឹងជម្លោះដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្សី។ ការលើកឡើងនេះដើម្បីជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអាមេរិកលោក Ned Price ដែលថ្មីៗនេះលោកបានស្តីបន្ទោសរុស្សីថា គឺជាអ្នកដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានស្ថេរភាព និងមិនអាចព្យាករណ៍ទុកជាមុនបាន។ ទោះបីជាយ៉ាងណាក្តីលោកស្រី Zakharova បានបន្ថែមថាផ្ទុយទៅវិញអាមេរិកនោះទេ ដែលបានព្យាយាមធ្វើឲ្យទំនាក់ទំនងមិនមានភាពល្អប្រសើរ ខណៈដែលរុស្សីបានខិតខំថែរក្សាទំនាក់ទំនងក្នុងពេលដែលអាមេរិកមិនមានការប្តេជ្ញាចិត្តសោះឡើយ ចំពោះរឿងនេះ។...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍ជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាញ់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព យ៉ាងហោចណាស់តាមទស្សនៈយុទ្ធសាស្ត្រ។ លោក Barry R. McCaffrey គឺជាអតីតឧត្តមសេនីយផ្កាយ៤ ដែលបានបម្រើការក្នុងជួរ យោធាសហរដ្ឋអាមេរិកពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩៦។ បន្ទាប់ពីមុខងាររបស់គលោកបានបញ្ចប់ លោកបានចូលកាន់តំណែងនៅក្នុង គណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីលោក Bill Clinton...
បរទេស៖ សម្តេចប៉ាប ហ្វ្រង់សីស បានផ្តល់ការទស្សន៍ទាយដ៏ក្រៀមក្រំ មួយនៅចុងសប្តាហ៍អំពីការ លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយចាត់ថ្នាក់ជម្លោះនេះថាជា “សង្រ្គាមពិភពលោក” ដែលនឹងមិនឃើញ “ទីបញ្ចប់” មួយរយៈពេលណាមួយឡើយ។ មេដឹកនាំសាសនាដែលមានអាយុ ៨៦ឆ្នាំរូបនេះ កាលពីថ្ងៃសៅរ៍បានបង្ហាញ ពីគំនិតរបស់លោកលើសង្រ្គាម នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយកាសែតអេស្ប៉ាញ ABC ដែលត្រូវបានបោះពុម្ពកាលពីថ្ងៃអាទិត្យ។ សម្តេចប៉ាប បានឲ្យដឹងថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។...