បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សភាអាមេរិកបានបែងចែកទឹកប្រាក់ចំនួនសរុបដល់ទៅ១៨២,៩៩ ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍ ពីមន្ត្រីជាន់ខ្ពស់នៅមន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងចំណោមទំហំទឹក ប្រាក់ចំនួនសរុប ប្រហែល១៣១,៣៦ពាន់លានដុល្លារត្រូវបានប្រើប្រាស់នោះគឺសំដៅទៅរកសកម្មភាពទាក់ទងនឹងសន្តិសុខហើយ នេះក៏មានរាប់បញ្ចូល ទាំង៤៦,៥១ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងទ្វីបអឺរ៉ុប និង៤៥,៧៨ពាន់លានដុល្លារ សម្រាប់ការជំនួសសព្វាវុធ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនផង។ លើសពីនេះលុយប្រមាណជា៤៣,៨៤ពាន់លានដុល្លារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អំពើពុករលួយនឹងក្លាយជាឧបសគ្គចម្បង ដល់ការស្តារឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន។ ការលើកឡើងដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណនិងដោយបានព្រមាននៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានកំណត់ថាក្រសួងការពារជាតិរបស់ប្រទេសនេះថាជា តួអង្គសំខាន់នៅក្នុងរឿង អាស្រូវពុករលួយជាច្រើន។ នៅក្នុងរបាយការណ៍ប្រចាំត្រីមាសទៅកាន់សភាដែលបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ មន្ត្រីកំពូលរបស់ប៉ង់តាហ្គោន លោក Robert Storch បានកត់សម្គាល់ថា អំពើពុករលួយនៅតែបន្ត ធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែនក្នុងការសម្រេច បាននូវសេចក្តីប្រាថ្នា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព ដ៏មានសក្តានុពលមួយរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមានឥទ្ធិពលដូចទៅនឹងសន្និសិទ Potsdam ឆ្នាំ១៩៤៥ ដែលបានកំណត់សណ្តាប់ធ្នាប់ ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ រហូតមកទល់បច្ចុប្បន្ន។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 កាលពីថ្ងៃអង្គារ លោក Sikorski...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អត្ថបទសង្ខេបមួយដែលត្រូវបានរៀបចំ សម្រាប់ក្រសួងការពារជាតិបានណែនាំថា អ៊ុយក្រែនអាចវាយឆ្មក់ងាក ទៅដំណើរការម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីបង្កើតអាវុធបរមាណូ ប្រសិនបើសហរដ្ឋអាមេរិកពិតជា សម្រេចចិត្តថានឹងកាត់ផ្តាច់ជំនួយផ្នែកយោធា។ កាសែត The Times បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកនិពន្ធរបស់ខ្លួននៅវិទ្យាស្ថានជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រជឿថា ការបង្កើតគ្រាប់បែកបរមាណូធម្មតា ដូចដែលសហរដ្ឋអាមេរិក បានធ្វើនៅក្នុងក្របខ័ណ្ឌនៃគម្រោង Manhattan នឹងមិនក្លាយជាកិច្ចការដ៏លំបាកមួយ...
គៀវ ៖ ការបំផ្ទុះបានផ្ទុះឡើង នៅពាសពេញ ទីក្រុងគៀវ កាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារ ដោយមីស៊ីលលើកដំបូង របស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន គិតចាប់តាំងពីខែសីហា ដោយបង្ខំស្ត្រីវ័យចំណាស់ និងកុមារតូចៗ ឱ្យជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ។ពលរដ្ឋអ៊ុយក្រែន បានរង់ចាំការវាយប្រហារ ដោយមីស៊ីលដ៏ធំមួយអស់រយៈពេលជាច្រើនខែ ដោយព្រួយបារម្ភថា វាអាចនឹងធ្វើការវាយលុកថ្មីដល់ប្រព័ន្ធថាមពលដែលជាប់គាំង និងបណ្តាលឱ្យដាច់ភ្លើងជាយូរនៅពេល...
គៀវ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ឲ្យដឹងថា ទាហានរុស្ស៊ី និងកូរ៉េខាងជើងប្រហែល ៥០០០០នាក់ ដែលដាក់ពង្រាយនៅក្នុងតំបន់ Kursk របស់រុស្ស៊ី កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើង ហើយទាហានកូរ៉េខាងជើង ត្រូវបានសម្លាប់នៅក្នុងតំបន់មួយចំនួន ខណៈដែលសហរដ្ឋអាមេរិក បានទទួលស្គាល់ជាផ្លូវការជា លើកដំបូងកាលពីថ្ងៃអង្គារថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព ទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ី។ នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃតំបន់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ របស់ខ្លួនជាមួយប្រទេសរុស្ស៊ី ចំពេលមានការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានយ៉ាងច្រើន ដើម្បីគាំទ្រការឈ្លានពានរបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន។ សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលការផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសណាមួយរងការវាយប្រហារ ត្រូវបានចុះហត្ថលេខាកាលពីខែមិថុនា ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្នុង ទីក្រុងដាម៉ាស បានអះអាងថា ភ្នាក់ងារអ៊ុយក្រែន បានធ្វើការជាមួយ នឹងក្រុមអាល់ កៃដាក្នុងប្រទេសស៊ីរី ដោយផ្តល់ឱ្យពួកគេ នូវការបណ្តុះបណ្តាលយន្តហោះគ្មានមនុស្សបើក និងអាវុធមួយចំនួនដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ជាថ្នូរនឹងកម្លាំងពលកម្ម។ ក្រុមភេរវករ Jabhat al-Nusra ចាប់តាំងពីប្តូរ ឈ្មោះជា Hayat...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានប្រាប់ GB News នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេស នឹងមិនអាចអនុញ្ញាត ឱ្យអ៊ុយក្រែន រងបរាជ័យក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ីនោះទេ ហើយលោកបានព្រមានថា ទីក្រុងឡុងដ៍អាចនឹងសម្រេចចិត្ត...
បរទេស៖ យោងតាមកាសែត Wall Street Journal បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជូនដំណឹង ដល់លោក Vladimir Zelensky ប្រធានាធិបតី របស់ប្រទេសអ៊ុយក្រែនថា ការបំពានលើកិច្ចព្រមព្រៀង អាវុធរបស់សហរដ្ឋអាមេរិក ដែលមានរយៈពេលយូរ ជាមួយអតិថិជនផ្សេងទៀត ដែលកំពុងរង់ចាំប្រព័ន្ធមីស៊ីល ATACMS...