តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារទៅលើ អាកសយានដ្ឋានយោធារបស់រុស្ស៊ី ចំនួន៤កន្លែង កាលពីថ្ងៃពុធ គឺពេញមួយយប់ដោយនៅក្នុង “ការវាយប្រហារនោះគឺបានប្រើយន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយបំផុត” របស់ខ្លួននៅក្នុងអំឡុងពេលជម្លោះ ខណៈដែលអ៊ុយក្រែន បានបន្តការវាយលុករបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អគ្គសេនាធិការអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញ Telegram ថា គោលដៅចម្បងនៃការវាយប្រហារ...
ម៉ូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបាន “ការឆ្លើយតបដ៏សក្តិសម” ជាមួយនឹងភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការដកកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រតិបត្តិការមួយ តាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “ខ្មាំងសត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។ កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន...
ម៉ូស្គូ៖ រុស្ស៊ី បាននឹងកំពុងប្រឈមមុខ នឹងការបណ្តេញកងទ័ពអ៊ុយក្រែន ចេញពីទឹកដីរបស់ខ្លួន ខណៈដែលប្រជាជន រុស្ស៊ីរាប់ម៉ឺននាក់ នៅតាមតំបន់ព្រំដែន ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការវាយលុកថ្មីរបស់អ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបានវាយបំបែកផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី។ បច្ចុប្បន្ននេះ យោធាអ៊ុយក្រែន បានកាន់កាប់កន្លែងតាំងទីលំនៅចំនួន ២៨នៅក្នុងតំបន់ នេះបើយោងតាមលោក Alexei Smirnov អភិបាលស្តីទីក្នុងតំបន់។...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹង ការវាយលុករបស់កងកម្លាំង យោធាអ៊ុយក្រែន នៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី បាននិងកំពុងបន្តកាន់តែខ្លាំងឡើង ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram បន្ទាប់ពីការសន្ទនាតាមវីដេអូជាមួយលោក Oleksandr Syrsky អគ្គមេបញ្ជាការថា “ទោះបីជាមានការប្រយុទ្ធ...
គៀវ ៖ មេបញ្ជាការកំពូលរបស់ប្រទេសអ៊ុយក្រែនបានលើកឡើងថា កងកម្លាំងរបស់ក្រុង គៀវ បានគ្រប់គ្រងទឹកដី របស់ប្រទេសរុស្ស៊ី បានទំហំ១.០០០គីឡូម៉ែត្រការ៉េ ខណៈដែលពួកគេបង្កើនការ វាយលុកឆ្លងចូលព្រំដែន ដ៏ធំបំផុត នៅក្នុងសង្រ្គាមរយៈពេល២ឆ្នាំកន្លះមកនេះ ។ លោក Oleksandr Syrskyi មេបញ្ជាការ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បន្ត “ប្រតិបត្តិការវាយលុកនៅក្នុងតំបន់ Kursk”...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបញ្ជាក់ថា អ៊ុយក្រែន កំពុងអនុវត្ត ប្រតិបត្តិការនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានសរសេរនៅលើ Telegram ថា “មេបញ្ជាការកងទ័ពលោក Oleksandr Syrsky បានរាយការណ៍អំពីសកម្មភាពការពាររបស់យើង...
មូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបានការឆ្លើយតបដ៏សក្តិសមបំផុត ហើយភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការលើកឡើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ប្រតិបតិ្តការមួយតាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “សត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។ លោក ពូទីន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានអំពាវនាវឱ្យអ្នកបើកយន្តហោះ លោកខាងលិចមកចូលរួម ប្រយុទ្ធដើម្បីសេរីភាពជាមួយនឹង យោធានៃប្រទេសអ៊ុយក្រែន រហូតដល់ទីក្រុងគៀវអាចបណ្តុះបណ្តាល អ្នកបើកយន្តហោះរបស់ខ្លួនបាន។ ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក បានចាប់ផ្តើមមកដល់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នមិនមានអ្នកបើកយន្តហោះ គ្រប់គ្រាន់ដើម្បីហោះហើរយន្តហោះ ទំនើបទាំងនោះនៅឡើយទេ។ លោក Graham...
ដាម៉ាស់៖ ការផ្ទុះជាបន្តបន្ទាប់បានកក្រើកតំបន់មួយនៅជិតតំបន់ Golan Heights ដែលចាតំបន់កាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងយោធាស៊ីរី ដោយគ្រាប់រ៉ុក្កែតនៅក្នុងតំបន់ Tel Al-Jabiya នៃខេត្ត Daraa ភាគខាងត្បូងប្រទេស។ ក្រុមអ្នកឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា ផ្សែងហុយចេញពីកន្លែងកើតហេតុ ហើយរថយន្តសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ទីតាំងនោះជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហើយការវាយប្រហារនេះ...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ របស់ប្រទេសចិន នាពេលថ្មីៗនេះ បានបើកដំណើរការយុទ្ធសាស្រ្តការទូតថ្មីមួយ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ប្រទេសចិន ក្នុងការរក្សាសន្តិភាពពិភពលោក។ កិច្ចខិតខំប្រឹងប្រែងបែបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដើរតួជាអ្នកសម្របសម្រួលរវាងភាគីជម្លោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា មក លោក Li Hui តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី បានទៅបំពេញទស្សនកិច្ច...