បរទេស៖ យោងតាមរបាយការណ៍ ក្នុងស្រុកបានឱ្យដឹងថា មន្ត្រីអ៊ុយក្រែន៣នាក់ រួមទាំងថ្នាក់វរសេនីយ៍ ២នាក់ផងដែរ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការវាយប្រហារ កាលពីសប្តាហ៍មុនរបស់រុស្ស៊ីលើទីក្រុង Vinnitsa ភាគខាងលិចអ៊ុយក្រែនកាលពីថ្ងៃទី១៤ ខែកក្កដា។ ទីក្រុងមូស្គូនិយាយថា ខ្លួនបានកំណត់គោលដៅលើអគារ ដែលប្រើសម្រាប់គោលបំណងយោធា ប៉ុន្តែត្រូវបានច្រានចោលដោយទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងទីក្រុង តេហរ៉ង់ ដោយសង្កត់ធ្ងន់លើទំនាក់ទំនង កាន់តែជិតស្និតក្នុងការប្រឈមមុខនឹង...
បរទេស៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា ប្រសិនបើលោក Vladimir Putin មិនមានគំនិតផ្តួចផ្តើមទេ ចំពោះប្រតិបត្តិការយោធា នៅអ៊ុយក្រែន នោះណាតូប្រាកដណាស់ នឹងប្រកាសសង្គ្រាម ប្រឆាំងរុស្សីជាមិនខាន តាមរយៈឡេសយកទីកដី Crimea មកវិញដែលជាតំបន់ធ្លាប់ត្រូវបានទាមទារ ដោយអ៊ុយក្រែនជាយូរមកហើយនោះ។ មេដឹកនាំរូបនេះបន្តទៀតថា៖...
បរទេស៖មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងបុគ្គលិក នៃការិយាល័យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើង ជាមួយនឹងអ្នកកាសែតថា យោធាអ៊ុយក្រែនដាច់ខាត ត្រូវធ្វើយ៉ាងណាយកឈ្នះរុស្សីឲ្យបាន នៅសមរភូមិមុនរដូវរងាមកដល់។ មន្ត្រីជាន់ខ្ពស់រូបនេះក៏បានបញ្ជាក់ទៀតដែរថា ទោះបីជាបច្ចុប្បន្នរុស្សីបានដណ្តើមកាន់កាប់ ទីតាំងសមរភូមិជាច្រើនទៅហើយក្តី ប៉ុន្តែអាវុធរបស់អឺរ៉ុបបានដឹកជញ្ជូន មកដល់ប្រទេសអ៊ុយក្រែនជាបន្តបន្ទាប់ នៅក្នុងពេលនេះ។ លោកបញ្ជាក់ប្រាប់ទៅកាន់ Voice of Ukriane ថា៖នៅថ្ងៃនេះគោលបំណងសំខាន់ របស់យើងគឺជាជ័យជំនះ។...
បរទេស៖ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃច័ន្ទថា កន្លែងប្រើប្រាស់ដោយ “កងពលបរទេស” របស់អ៊ុយក្រែននៅតំបន់ Donbass ត្រូវបានគេកំណត់គោលដៅនៅក្នុងការ វាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានសម្លាប់ទាហានស៊ីឈ្នួលរហូតដល់ ២៥០ នាក់ និងបានបំផ្លាញរថយន្តយោធាមួយចំនួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការអះអាង របស់ក្រសួងការពារជាតិរុស្ស៊ីថា “ចំណុចដាក់ពង្រាយទាហានស៊ីឈ្នួល បណ្ដោះអាសន្ននៃអ្វីដែលហៅថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ថា ក្រសួងការបរទេស អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃចន្ទ ពីបទប្រព្រឹត្តិចំពោះអ្នកទោស សង្គ្រាមអ៊ុយក្រែន ដោយខុសច្បាប់ និងប្រើប្រាស់ពួកគេ សម្រាប់គោលបំណងនយោបាយ និងទាមទារឱ្យមានការព្យាបាល ប្រកបដោយមនុស្សធម៌ ចំពោះជនបរទេសដែលត្រូវបានចាប់ខ្លួន ដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែន ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាកិច្ចចរចា សន្តិភាព ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ នឹងអាចធ្វើឡើង ទៅបានក្នុងលក្ខខណ្ឌ ដែលរុស្សី នឹងធ្វើការសុំចុះចាញ់ នៅក្នុងសមរភូមិប្រយុទ្ធប៉ុណ្ណោះ ជាមុនសិន។ ថ្លែងនៅក្នុងបទសំភាស មួយជាមួយនឹងក្រុមអ្នកយកព័ត៌មាន The Forbes ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទដដែលនេះ...
បរទេស៖ប្រធានក្រុមប្រឹក្សា របស់សហភាពអឺរ៉ុប លោក Charles Michel បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហភាពអឺរ៉ុបបានព្រមព្រៀងរួចរាល់ហើយ ក្នុងការបន្ថែមជំនួយ ជាយោធាប្រមាណជា ៥០០លានដុល្លារទៀត ទៅឲ្យអ៊ុយក្រែន។ កញ្ចប់ជំនួយលើកទី៥នេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យជំនួយជាយោធា ពីសហភាពអឺរ៉ុប ទៅឲ្យអ៊ុយក្រែន នឹងមានការកើនឡើង សរុបទៅដល់២៥០០០លានដុល្លារ ហើយ។ ជាការឆ្លើយតបក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន បានសំដែងការស្វាគមន៍យ៉ាងងខ្លាំង...
បរទេស៖ លោក Mikhail Sheremet ដែលតំណាងឱ្យតំបន់ នៅក្នុងសភារុស្ស៊ីបានព្រមានថា ការឆ្លើយតបរបស់រុស្ស៊ី ចំពោះការវាយប្រហាររបស់អ៊ុយក្រែន ដែលគម្រាមកំហែងលើគោលដៅនៅតំបន់ Crimean នឹងមានសភាពធ្ងន់ធ្ងរ ដែលអាជ្ញាធរក្រុងគៀវនឹង មិនអាចយកមកវិញបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយលើការ ផ្ដល់យោបល់បន្តដោយមន្ត្រីអ៊ុយក្រែនដែលថា កងកម្លាំងទីក្រុងគៀវ...
គៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានបញ្ជាក់នូវរបាយការណ៍ថា យន្តហោះដឹកទំនិញអ៊ុយក្រែន បានធ្លាក់នៅភាគខាងជើងប្រទេសក្រិក ដោយបានសម្លាប់សមាជិកនាវិកទាំង ៨ នាក់នៅលើយន្តហោះ។ សមាជិកនាវិកនៅលើយន្តហោះ Antonov An-12 គឺជាជនជាតិអ៊ុយក្រែន លោក Nikolenko បានឲ្យដឹងនៅលើ Facebook ដោយបន្ថែមថា យន្តហោះនេះ គឺជាជើងហោះហើរពាណិជ្ជកម្មនៅលើផ្លូវ...