នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា ប្រទេសជប៉ុនសម្រេចចិត្តចូលរួមជាមួយ សហរដ្ឋអាម៉េរិក និង EU ក្នុងការចូលរួមកាត់ផ្តាច់បណ្តាញ ប្រព័ន្ធធនាគារអន្តរជាតិ SWIFT របស់ ប្រទេស រុស្សី ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សី ដែលចូលលុកលុយប្រទេស អ៊ុយក្រែន។ លោក Kishida បានប្រាប់អ្នកសារព័ត៌មានថា...
Breaking News: រដ្ឋមន្ត្រីការបរទេស EU នឹងធ្វើការកោះប្រជុំជាបន្ទាន់ នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាដោះស្រាយ វាយបកពីសំណាក់ប្រទេសរុស្សី ដែលកំពុងវាយលុកក្នុងប្រទេស អ៊ុយក្រែន។ លោក Josep Borrel នឹងធ្វើជំនួបតាមរយៈ video conferene នៅម៉ោង 1700GTM ដែលលោកនឹងទទូចអោយមានជំនួយ សង្គ្រោះជាបន្ទាន់ដើម្បីគាំទ្រការតបត របស់អ៊ុយក្រែន ទៅលើរុស្សី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបញ្ជាការយោធារបស់គាត់ ឱ្យដាក់កងកម្លាំងការពាររបស់រុស្ស៊ី ដែលរួមមានទាំងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដ៏គឃ្លើនរបស់មេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ។ លោក ពូទីន បាននិយាយថា “ដូចដែលអ្នកឃើញហើយ មិនត្រឹមតែបណ្តាប្រទេសលោកខាងលិចចាត់វិធានការ មិនរាក់ទាក់ប្រឆាំងនឹងប្រទេសរបស់យើងក្នុងផ្នែកសេដ្ឋកិច្ចនោះទេ – ខ្ញុំមានន័យថាទណ្ឌកម្មខុសច្បាប់ដែលមនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់ – ប៉ុន្តែក៏មានមន្ត្រីកំពូលនៃប្រទេសនាំមុខគេនៃអង្គការណាតូអនុញ្ញាតឱ្យខ្លួនធ្វើសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ជាមួយ។
Breaking: ពូទីន បញ្ជារមេទ័ព ត្រៀមនុយក្លេអ៊ែ ហើយ!, នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP។
Breaking: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសរុស្ស៊ី នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីអោយវាបញ្ឈប់ការឈ្លានពានរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
Breaking: ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថាមនុស្សជាង ៣៦៨.០០០ នាក់បានភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានឈ្លានពានកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
Breaking: បែលហ្សិក បិទដែនអាកាស ដល់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ទាំងអស់, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
គៀវ-អ៊ុយក្រែន (AP) – ការប្រយុទ្ធគ្នាតាមដងផ្លូវ បានផ្ទុះឡើង នៅក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន ហើយកងទ័ពរុស្ស៊ី បានច្បាមកំពង់ផែយុទ្ធសាស្ត្រ នៅភាគខាងត្បូងរបស់ប្រទេស កាលពីថ្ងៃអាទិត្យ ដែលជាការជឿនលឿន ដែលហាក់ដូចជា ធ្វើឱ្យដំណាក់កាលថ្មី នៃការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីរលកនៃការវាយប្រហារលើអាកាសយានដ្ឋាន និងកន្លែងប្រេងឥន្ធនៈ។ កន្លែងផ្សេងទៀត នៅក្នុងប្រទេស។ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា បន្ទាប់ពីទទួលបានផលប្រយោជន៍របស់ខ្លួន រុស្ស៊ី...