Update: ប្រទេសហ្វាំងឡង់ ដែលមានព្រំដែន ១.៣០០ គីឡូម៉ែត្រ (៨០០ ម៉ាយ) ជាមួយរុស្ស៊ី “ត្រូវបានរៀបចំដើម្បីបិទដែនអាកាសរបស់ខ្លួន ចំពោះចរាចរណ៍ផ្លូវអាកាសរុស្ស៊ី” រដ្ឋមន្ត្រីដឹកជញ្ជូន Timo Harakka បានសរសេរនៅលើ Twitter ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ...
Breaking: ប្រតិភូចរចារបស់រុស្ស៊ី ទៅដល់បែលឡារូសហើយ! នេះបើតាមទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ កាសែតស្វីសដ៏គួរឱ្យគោរពមួយ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ បានស្នើឱ្យសមភាគីគឺប្រទេសស្វីស ដើម្បីដើរតួជាអ្នកសម្របសម្រួលអព្យាក្រឹត រវាងអ៊ុយក្រែននិងរុស្ស៊ី និងជួយធ្វើការឆ្ពោះទៅរក បទឈប់បាញ់រវាងប្រទេសទាំងពីរ។ យោងតាមវែបសាយ Market Bet ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតស្វីស Daily Tages...
Breaking: ហ្វាំងឡង់ ក្បែរខាងរុស្ស៊ី នឹងបិទដែនអាកាសចំពោះយន្តហោះរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Update: អ្នកកាសែត AFP ម្នាក់បាននិយាយថា ការបាញ់កាំភ្លើងយន្ត និងការផ្ទុះបានអង្រួនទីក្រុង Kharkiv នៅពេលដែលការប្រយុទ្ធគ្នា តាមដងផ្លូវបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បានវាយលុកចូលទៅក្នុងទីក្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ បំណែករថពាសដែករុស្ស៊ីមួយគ្រឿង បានឆាបឆេះនៅតាមផ្លូវមួយ និងជាច្រើនទៀត ត្រូវបានគេបោះចោល។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការប្រយុទ្ធគ្នា តាមដងផ្លូវក្នុងទីក្រុង Kharkov ទីពីររបស់អ៊ុយក្រែន៖ AFP ប្រែសម្រួលដោយ៖ សយ សុភា
Breaking: វិមានក្រឹមឡាំងនិយាយថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយអ៊ុយក្រែន នៅបេឡារុស្ស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ពូទីន លើកសរសើរ “វីរភាព” របស់កងកម្លាំងពិសេសរុស្ស៊ី ដែលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី អះអាងថា ឡោមព័ទ្ធទីក្រុងធំៗ ចំនួនពីរ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ នៃអ៊ុយក្រែនហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ទាហានរុស្ស៊ី ចូលទីក្រុងទីពីររបស់អ៊ុយក្រែន, ការប្រយុទ្ធគ្នា កំពុងដំណើរការ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។