បទេស៖ ការបង្កើនយោធារបស់រុស្ស៊ីនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែន កំពុងសាកល្បងលទ្ធភាពនៃខ្សែអ័ក្សរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ-ប៉េកាំង តម្រង់ប្រឆាំងនឹងអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួបរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ក្នុងខែនេះ បានជំរុញឱ្យមានការរំពឹងទុកថា...
Breaking: ណាតូនិយាយថា ចាត់វិធានការបន្ថែម ដើម្បីការពារសម្ព័ន្ធមិត្ត បន្ទាប់ពីរុស្ស៊ី វាយប្រហារលើ អ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ផែនទីរបស់អ៊ុយក្រែន កំណត់ទីតាំងទីក្រុងសំខាន់ៗ ដែលមានសំឡេងផ្ទុះ និងតំបន់ដែលកងកម្លាំងរុស្ស៊ី ចូលលុកលុយ នេះបើយោងតាម ឆ្មាំព្រំដែនអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ម៉ាក្រុង អំពាវនាវឱ្យមានកិច្ចប្រជុំកំពូល ណាតូ ‘ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន’ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ សម្លេងកាំភ្លើងតូចធំ រួមទាំងសម្រែកទ្រហោយំ បានបន្លឺឡើងកងរំពង នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលកើតចេញពីការវាយប្រហារ ក្រោមការបញ្ជាផ្ទាល់ពីបុរសខ្លាំង លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្រោយមានភាពតានតឹងអស់រយៈពេលជាយូរ។ អ្វីដែលត្រូវចោទសួរនៅពេលនេះថា តើសហរដ្ឋអាមេរិក អង្គការណាតូ សហភាពអឺរ៉ុប ទៅណាហើយ? ហើយតើការដាក់ទណ្ឌកម្ម ពីសំណាក់ក្រុមប្រទេសទាំងនោះ ទៅលើរុស្ស៊ី មានន័យអ្វីទៅ?។ គួសបញ្ជាក់ថា...
Update: ទាហានអ៊ុយក្រែនជាង ៤០ នាក់ ជនស៊ីវិលប្រហែល ១០ នាក់ ត្រូវបានសម្លាប់៖ ប្រធានាធិបតី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានផ្តាច់ទំនាក់ទំនងការទូត ជាមួយរុស្ស៊ី ខណៈដែលប្រទេសរបស់លោក ប្រឈមមុខនឹងការវាយប្រហារ យោធាទ្រង់ទ្រាយធំ។ នេះបើតាមសេចក្តីរាយការណ៍ New York Times នៅមុននេះបន្តិច។ គាត់បាននិយាយ នៅពេលទីប្រឹក្សារបស់គាត់ម្នាក់ បានប្រកាសថា ទាហានអ៊ុយក្រែនជាង ៤០ នាក់ ស្លាប់ និងរាប់សិបនាក់...
Breaking: ប្រទេសម៉ុលដាវី និយាយថា បិទដែនអាកាស ដោយលើកឡើងពីការឈ្លានពាន របស់រុស្ស៊ី មកលើអ៊ុយក្រែន, នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: កងទ័ពរុស្ស៊ី និយាយថា កងកម្លាំងបំបែកខ្លួន ដែលគាំទ្រដោយ ទីក្រុងមូស្គូបាន “រុលទៅមុខហើយ” នៅភាគខាងកើតអ៊ុយក្រែន ជនស៊ីវិល មិនមានអ្វី ត្រូវភ័យខ្លាចទេ. នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: អាល្លឺម៉ង់ បង្កើនការការពារ ការវាយប្រហារ តាមអ៊ីនធឺណិត ចំពេលមានការឈ្លានពាន ប្រឆាំងអ៊ុយក្រែន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា