គៀវ៖ ប្រធានាធិបតីអុយក្រែន បានលើកឡើងថា ការសម្រេចចិត្ដដកបុគ្គលិក ស្ថានទូតរបសលអាមេរិក ចេះពីប្រទេសរបស់លោកនាពេលនេះ ជាការសម្រេចចិត្ដមុនកាលកំណត់ និងបង្ហាញពីការប្រុងប្រយ័ត្នហួសហេតុ។ ប្រធានគោលនយោបាយការបរទេស គឺលោក Josep Borrell បានលើកឡើងថា សហភាពអឺរ៉ុប នឹងស្វែងយល់ពី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក សម្រេចចិត្តជម្លៀសអ្នកការទូត របស់ខ្លួនមួយចំនួនចេញពីប្រទេស អ៊ុយក្រែន។...
ឡុងដ៌៖ ការិយាល័យបរទេស Commonwealth & Development Office (FCDO) របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ចក្រភពអង់គ្លេសបានចាប់ផ្តើម ដកបុគ្គលិកចេញពីស្ថានទូត របស់ខ្លួននៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលនេះហាក់បីដូចជាការរត់ចោល ប្រទេសអ៊ុយក្រែនអញ្ចឹងដែរ។ បុគ្គលិកស្ថានទូត និងអ្នកនៅក្នុងបន្ទុកមួយចំនួន កំពុងត្រូវបានដកចេញពីអ៊ុយក្រែន ប៉ុន្តែស្ថានទូតនៅតែបើកចំហ ហើយនឹងបន្តអនុវត្តការងារសំខាន់ៗដដែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ ប្រធានគោលនយោបាយការបរទេស គឺលោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបនឹងស្វែងយល់ ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក សម្រេចចិត្តជម្លៀសអ្នកការទូត របស់ខ្លួនមួយចំនួនចេញពីប្រទេស អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Josep...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា សហភាពអឺរ៉ុបហៅកាត់ (EU) មានបំណងជួយដល់ ប្រទេសអ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ១,២ពាន់លានអឺរ៉ូ ស្មើនឹង ១,៦ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃជម្លោះជាមួយរុស្ស៊ី ដែលបានប្រមូលផ្តុំកងទ័ព និងសព្វាវុធធុនធ្ងន់នៅតាម ព្រំដែននៃប្រទេសអ៊ុយក្រែន ។...
បរទេស៖ ក្រុមមន្ត្រីអង់គ្លេស តានសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា វិមានក្រឹមឡាំងកំពុងតែ គ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន និងបានធ្វើការពិចារណា ដល់បេក្ខភាពដ៏មានឥទ្ធិពលមួយរូប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមន្ត្រីអង់គ្លេស បាននិយាយប្រាប់ថា មន្ត្រីរុស្ស៊ី កំពុងតែពិចារណាជ្រើសរើសយកលោក Yevhen Murayev ដែលជាអតីតសមាជិករដ្ឋសភាមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ ព្រឹទ្ធសមាជិកអាមេរិក លោក Chris Coons (D-DE) បានប្រាប់អ្នកសារព័ត៌មានគឺលោកស្រី Greta Van Susteren ក្នុងបទសម្ភាសមួយដែលនឹង ចាក់ផ្សាយនៅថ្ងៃអាទិត្យថា ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយបញ្ជូនទាហានអាមេរិក ទៅការពារប្រទេសអ៊ុយក្រែននោះ វា“នឹងគ្រាន់តែជាការលះបង់ពួកគេ (ទាហាន) តែប៉ុណ្ណោះ”។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេស បានចោទប្រកាន់ប្រធានាធិបតី ពូទីន ពីបទរៀបចំផែនការដំឡើងឥស្សរជន គាំទ្រក្រុងម៉ូស្គូដើម្បីដឹកនាំ រដ្ឋាភិបាលអ៊ុយក្រែន ។ ការិយាល័យការបរទេសបាន បោះជំហានមិនធម្មតាក្នុងការ ដាក់ឈ្មោះអតីតសមាជិកសភាអ៊ុយក្រែន Yevhen Murayev ជាបេក្ខជនដ៏មានសក្តានុពល របស់វិមានក្រឹមឡាំង។ គេបានដឹងថា រុស្ស៊ី...
បរទេស៖ ការិយាល័យបរទេសរបស់ ចក្រភពអង់គ្លេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា ខ្លួនមានព័ត៌មានថា រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំផែនការ “ដើម្បីលើកបន្តុបមេដឹកនាំ ដែលគាំទ្ររុស្ស៊ីនៅក្នុងទីក្រុង គៀវ ខណៈដែលខ្លួនកំពុងពិចារណា ថាតើត្រូវឈ្លានពាន និងកាន់កាប់អ៊ុយក្រែនដែរឬទេ”។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកិច្ចការបរទេស និងអភិវឌ្ឍន៍អង់គ្លេសបាននិយាយថា “អតីតសមាជិកសភាអ៊ុយក្រែន...
បរទេស៖ ដោយមានកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ឈរជើងប្រចាំការ នៅជិតប្រទេសអ៊ុយក្រែននោះ វិមានក្រឹមឡាំង បានបន្តធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តទាយអំពី ជំហានបន្ទាប់របស់ខ្លួន នៅក្នុងវិបត្តិសន្តិសុខដ៏អាក្រក់បំផុត ដែលកើតមានឡើង រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ស្របពេលមានការភ័យខ្លាចអំពីការវាយប្រហារ ក្នុងពេលខាងមុខឆាប់ៗ លើប្រទេសអ៊ុយក្រែននោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការបង្កើនការគាំទ្រ ដោយប្រកាសធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅក្នុងតំបន់ ហើយវាក៏បានបដិសេធច្រានចោល ពីភាពអាចកើតមាន...
បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ កំពុងពិចារណាពីលទ្ធភាពនៃ ការបញ្ជូនទាហានរាប់រយនាក់បន្ថែមទៀត ទៅកាន់ប្រទេសសម្ព័ន្ធមិត្ត ជិតខាងអ៊ុយក្រែនជា “ការរារាំង” ដល់ប្រទេសរុស្ស៊ី ដោយហេតុនេះបង្កើនការរួមចំណែក របស់ចក្រភពអង់គ្លេសចំពោះ ប្រតិបត្តិការរបស់អង្គការណាតូនៅក្នុងតំបន់។ នេះបើតាមកាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពការពារជាតិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...