បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទីក្រុងប្រ៊ុសែល មានបំណងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការពារជាតិ ជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ។ កិច្ចព្រមព្រៀងនេះ មានគោលបំណង បង្ហាញការគាំទ្រ រយៈពេលវែងរបស់សហភាព អឺរ៉ុប សម្រាប់ទីក្រុងគៀវ ខណៈដែលជម្លោះ...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅលើប៉ុស្តិ៍ Telegram របស់ខ្លួននៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrei Belousov និងសមភាគីអាមេរិកលោក Lloyd Austin បានចូលរួមនៅក្នុងការសន្ទនាតាមទូរស័ព្ទ ដែលផ្តួចផ្តើមដោយភាគីអាមេរិក ស្ដីពីវិបត្ដិអ៊ុយក្រែន។ ក្នុងអំឡុងពេលសន្ទនា របស់ពួកគេកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិ បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអ៊ុយក្រែន។ លោក Belousov បានសម្តែងការព្រួយបារម្ភអំពីការកើនឡើង ដែលកំពុងបន្ត ជាពិសេសការចង្អុលបង្ហាញពីគ្រោះថ្នាក់...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយសហភាពអឺរ៉ុប នាពេលខាងមុខ។ លោក Kuleba ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់ក្រសួងការបរទេសអ៊ុយក្រែនថា “ការធានាឱ្យមានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង សម្រាប់អ៊ុយក្រែន នឹងធានាសន្តិសុខរយៈពេលវែងរបស់អឺរ៉ុប និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ” ។ និយាយអំពីតម្រូវការយោធារបស់អ៊ុយក្រែន រដ្ឋមន្ត្រីរូបនេះ បានឲ្យដឹងថា ប្រទេសនេះ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំនួសតំណែងមេបញ្ជាការនៃកងកម្លាំងចម្រុះនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានបណ្តេញឧត្តមសេនីយ៍ឯក Yuriy Sodol ហើយបានតែងតាំងឧត្តមសេនីយ Andriy Hnatov ជាប្រធានកងកម្លាំងចម្រុះថ្មី នេះបើយោងតាមក្រឹត្យ ដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី។ លោកឧត្តមសេនីយ Hnatov ធ្លាប់ធ្វើជាមេបញ្ជាការរងនៃកងកម្លាំងនៅបញ្ជាការប្រតិបត្តិការ...
បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា សហរដ្ឋអាមេរិកកំពុងជួយអ៊ុយក្រែនក្នុងការបើក “ការវាយប្រហារភេរវកម្ម” ប្រឆាំងនឹងជនស៊ីវិលរុស្ស៊ី។ ទីក្រុងគៀវ បានប្រើប្រាស់មីស៊ីល ATACMS ដែលផ្តល់ដោយសហរដ្ឋអាមេរិក ជាមួយនឹងក្បាលគ្រាប់ គ្រាប់បែកចង្កោម ដើម្បីវាយប្រហារទីក្រុង Sevastopol របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ចេញពីកាសែត Financial Times (FT) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ចំនួនគ្រាប់រំសេវដែលផលិតដោយស៊ែប៊ី កំពុងកើនឡើងនិងទៅដល់ដៃរបស់យោធាអ៊ុយក្រែន។ ប្រភពដដែលបានទៀតថាការនាំចេញអាវុធរបស់ប្រទេសទៅកាន់បណ្តាប្រទេសលោកខាងលិចត្រូវបានប្រើប្រាស់ដោយអ្នកគាំទ្ររបស់ទីក្រុងគៀវដើម្បីផ្គត់ផ្គង់អ៊ុយក្រែនក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ FT បាននិយាយថា ការនាំចេញគ្រាប់រំសេវរបស់ស៊ែប៊ី ដែលមានតម្លៃ ៨០០ លានអឺរ៉ូ ឬត្រូវជា៨៥៥ លានដុល្លារ បានទៅដល់អ៊ុយក្រែន តាមរយៈភាគីទីបី ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ ប្រទេសកូរ៉េខាងត្បូងបានព្រមានថា រុស្ស៊ីអាចឆ្លង “បន្ទាត់ក្រហម” ដោយការផ្តល់អាវុធជាក់លាក់ដល់កូរ៉េខាងជើង ដែលនេះវាអាចលុបបំបាត់ហេតុផល សម្រាប់ការសម្រេចចិត្តរបស់ ទីក្រុងសេអ៊ូលក្នុងការបដិសេធមិនផ្តល់ ជំនួយយោធាធុនធ្ងន់ដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់កូរ៉េខាងត្បូង លោក ចាង ហូ ជីន បាននិយាយកាលពីថ្ងៃអាទិត្យ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិរបស់រុស្សីបាននិយាយថា យោធារុស្ស៊ីបានធ្វើការវាយ ប្រហារប្រកបដោយភាពជាក់លាក់ជាច្រើន លើកទៅលើឃ្លាំងផ្ទុកគ្រាប់រំសេវ របស់អ៊ុយក្រែន រួមទាំងកន្លែងផ្ទុកយន្តហោះ គ្មានមនុស្សបើក និងអាវុធអាកាសដែលផ្គត់ផ្គង់ ដោយលោកខាងលិចផង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាក្រុមពេញមួយយប់ ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស និងសមុទ្រ និងយន្តហោះគ្មានមនុស្សបើកលើប្រភេទគោលដៅជាច្រើន។ គោលដៅទាំងនេះរួមបញ្ចូល...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោក នឹងចាប់ផ្តើមកិច្ចចរចា សមាជិកភាពជាមួយ សហភាពអឺរ៉ុប នៅសប្តាហ៍ក្រោយ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Shmyhal បានប្រាប់ កិច្ចប្រជុំរដ្ឋាភិបាលថា “នៅថ្ងៃទី២៥ ខែមិថុនា យើងនឹងរៀបចំសន្និសីទ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump បាននិយាយថា អន្តរាគមន៍របស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបង្កឡើងដោយវោហាសាស្ត្រ ដែលមិនមានភាពទទួលខុសត្រូវ និងបង្កហេតុរបស់ប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋបាលរបស់លោកអំពីក្រុងគៀវ ចូលរួមជាមួយអង្គការណាតូ។ លោក Trump ដែលកំពុងស្វែងរកការ ប្រកួតឡើងវិញជាមួយលោក Biden សម្រាប់តំណែងជាប្រធានាធិបតីក្នុងខែវិច្ឆិកា បានធ្វើការអត្ថាធិប្បាយ...