បរទេស៖ សារព័ត៌មាន CNN បានផ្សាយកាលពីថ្ងៃពុធដោយ ដកស្រង់ប្រភពដែលដឹងពីស្ថានភាពនេះថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky មានបំណងបណ្តេញឧត្តមសេនីយកំពូល របស់គាត់គឺលោក Valery Zaluzhny មុនពេលចុងសប្តាហ៍នេះ ។ របាយការណ៍នេះកើតឡើងបន្ទាប់ពី មានពាក្យចចាមអារ៉ាមស្រដៀងគ្នានេះ ដែលលេចចេញនៅក្នុងសារព័ត៌មាននានាដូចជា Financial Times និង Washington Post...
បរទេស៖ ប្រមុខចារកម្មយោធាលោក Kirill Budanov បានប្រាប់កាសែត The Telegraph កាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែននឹងបន្តវាយលុកប្រឆាំងនឹងរុស្ស៊ីម្តងទៀតនៅនិទាឃរដូវខាងមុខ។ វានៅតែមិនទាន់ច្បាស់ថាតើទីក្រុងគៀវ នឹងទទួលបានអាវុធដោយរបៀបណា ឬមនុស្សកន្លះលាននាក់ដែលវាត្រូវការដើម្បីរ៉ាប់រងការខាតបង់របស់ខ្លួនបន្ទាប់ពីការវាយលុកដែលបរាជ័យកាលពីរដូវក្តៅមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Budanov បានអះអាងថា ប្រតិបត្តិការវាយលុករបស់រុស្ស៊ីនៅជុំវិញការតាំងទីលំនៅ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកញ្ចប់ជំនួយ សេដ្ឋកិច្ចចំនួន៥០ពាន់លានអឺរ៉ូ ឬត្រូវជា៥៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក្រោយការយកឈ្នះលើការ តស៊ូរបស់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ។ ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បានប្រកាសព័ត៌មាននេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មាននាទីបន្ទាប់ពីមេដឹកនាំ នៃប្លុកនេះបានអង្គុយសម្រាប់ កិច្ចពិភាក្សានៅទីក្រុងប្រ៊ូសែល។ ក្នុងនោះលោកMichel...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរ អ្នកទោសដ៏សំខាន់មួយកាលពីថ្ងៃពុធ ដោយទាំងក្រុងមូស្គូ និងក្រុងគៀវ បញ្ជាក់ពីការដោះដូរនេះដូចគ្នាផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរុស្ស៊ីសរុបចំនួន ១៩៥នាក់បានវិលត្រឡប់មកផ្ទះវិញ ពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ជាលទ្ធផលនៃការចរចា ខណៈដែលកងពលចំនួន ១០៥នាក់ ដូចគ្នាត្រូវបានប្រគល់ទៅឱ្យទីក្រុងគៀវ។ ការដោះដូរនេះគឺធំបំផុតរហូតមកដល់ពេលនេះ ចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរចាប់ផ្ដើមមក។ ក្រសួងបាននិយាយថា ទាហានរុស្ស៊ីដែលត្រូវបានដោះលែង...
បរទេស៖ កាសែតPolitico បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីសមាជិកសភា និងអ្នកវិភាគអ៊ុយក្រែនថា អ៊ុយក្រែន នឹងស្ទើរតែមិនអាចបន្តជម្លោះជាមួយរុស្ស៊ី និងទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនដោយគ្មានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ មេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការប្រើប្រាស់ថវិការួមរបស់ប្លុកនេះ ដើម្បីផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូឬត្រូវ៥៤ ពាន់លានដុល្លារដល់ក្រុងគៀវនៅចុងសប្តាហ៍នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រទេសហុងគ្រីបានជំទាស់នឹងកញ្ចប់នេះ ដោយស្នើថាអ៊ុយក្រែនគួរតែទទួលបានការផ្ទេរប្រាក់ប្រចាំឆ្នាំសម្រាប់ជំនួយសេដ្ឋកិច្ច ជាជាងការសន្យារយៈពេល ៤ឆ្នាំ ជាការផ្តល់ជំនួយ៥៤ពាន់លានក្នុងមួយលើកវិញ។ កញ្ចប់ជំនួយមួយទៀតដែលបានសន្យាចំពោះក្រុងកៀវដោយវ៉ាស៊ីនតោនត្រូវបានជាប់គាំងក្នុងសភា។ ប្រធានាធិបតី Joe Biden...
បរទេស៖ ឧត្តមនាវីឯករងអ៊ុយក្រែន លោក Aleksey Neizhpapa បានប្រាប់ Sky News ថា ទីក្រុងគៀវនឹងរីករាយក្នុងការទទួលបាននាវាចម្បាំងរបស់កងទ័ពជើងទឹកអង់គ្លេសចំនួនពីរគ្រឿងដែលទីក្រុងឡុងដ៍ត្រូវបានគេរាយការណ៍ថា នឹងលែងប្រើប្រើាស។ កាលពីដើមខែនេះ សារព័ត៌មាន The Telegraph បានអះអាងថា នាវាចម្បាំង HMS Westminster និង HMS Argyll...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ហុងគ្រីគួរតែដណ្តើមយកតំបន់ Transcarpathia ភាគខាងលិចបំផុតរបស់អ៊ុយក្រែន ក្នុងករណីដែលប្រទេសនេះលែងមានភាពជាប្រទេសឯករាជ្យនៅក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ។ ការលើកឡើងនិងស្នើដោយ សមាជិកសភាស្តាំនិយមលោក Laszlo Toroczkai ដែលជាមេដឹកនាំគណបក្សនយោបាយ ‘ចលនាមាតុភូមិរបស់យើង’ ។លោកបានធ្វើការលើកឡើងនេះសំដៅលើទឹកដីដែលធ្លាប់ជាផ្នែកនៃចក្រភពអូទ្រីស-ហុងគ្រី ហើយបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់សូវៀត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ Transcarpathia នៅតែជាផ្នែកមួយនៃអ៊ុយក្រែនសម័យទំនើបបន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ដោយរក្សាបាននូវជនជាតិភាគតិចហុងគ្រីជាច្រើនដែលកន្លងមករដ្ឋាភិបាល ទីក្រុង Budapest បានរិះគន់ទីក្រុងគៀវម្តងហើយម្តងទៀត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា សកម្មភាពរបស់ទីក្រុងគៀវនៅ Donbass ចន្លោះឆ្នាំ២០១៤និង២០២២ គឺគ្មានអ្វីក្រៅពីជាអំពើ ប្រល័យពូជសាសន៍នោះទេ។ លោកប្រធានាធិបតីរុស្សី រូបនេះបានបន្ថែមថា អាជ្ញាធរក្រោយរដ្ឋប្រហារ Maidan នៅក្នុងប្រទេសអ៊ុយក្រែន បានប្តេជ្ញាចិត្តដើម្បីកម្ចាត់នរណាម្នាក់ ដែលនៅតែគាំទ្រការអភិវឌ្ឍ ទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ។ រុស្ស៊ីបានលើកឡើងពី...
បរទេស៖ ការិយាល័យសារព័ត៌មានរបស់ស្ថាប័ននេះ បានបង្ហាញកាលពីថ្ងៃសុក្រថា ទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី ឬFSB បានចាប់ខ្លួនបុរសពីរនាក់ ដោយសង្ស័យថាបានធ្វើការឱ្យ សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។ ជនសង្ស័យត្រូវបានគេចោទថា បានប្រមូលព័ត៌មានអំពីទីតាំង និងអង្គភាពយោធារបស់រុស្ស៊ី ហើយចែករំលែកវា ជាមួយតំណាងរបស់ក្រុងគៀវ ជាថ្នូរនឹងប្រាក់។ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធា របស់ទីក្រុងមូស្គូប្រឆាំងនឹង ប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ទីភ្នាក់ងារFSB បានរាយការណ៍ថា បានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ ទាំងជនជាតិរុស្ស៊ី...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ដោយដកស្រង់ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលថា អ៊ុយក្រែន មិនមានគម្រោងបន្តកិច្ចសន្យា ដឹកជញ្ជូនឧស្ម័នធម្មជាតិ ជាមួយរុស្ស៊ីទៀតនោះទេ បន្ទាប់ពីឆ្នាំ២០២៤ ។ សេវាកម្មសារព័ត៌មានបានចុះផ្សាយថា “ជំហររបស់ភាគីអ៊ុយក្រែន គឺច្បាស់លាស់ ដែលថា កិច្ចសន្យាដឹកជញ្ជូននឹងបញ្ចប់នៅចុងឆ្នាំនេះ យើងនឹងមិនចរចាជាមួយរុស្ស៊ី និងបន្តកិច្ចសន្យាទៀតនោះទេ” ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនអាចចរចា...