គៀវ៖ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Facebook ថា យោធាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានវាយប្រហារលើសាឡាងឆ្លងកាត់ច្រកសមុទ្រ Kerch ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សាឡាងពីរគ្រឿង ត្រូវបាន “ខូចខាតយ៉ាងសំខាន់” នៅក្នុងការវាយប្រហារនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សាឡាងមួយក្នុងចំណោមសាឡាងមួយ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បាននិយាយនៅថ្ងៃសុក្រថា យោធាអ៊ុយក្រែនបានបាត់បង់ទាហានជាង ៣៥.០០០ នាក់ និងសព្វាវុធអាវុធ រាប់ពាន់ក្នុងខែនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិ...
គៀវ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងសន្តិសុខដែលមានស្រាប់ របស់អ៊ុយក្រែនជាមួយដៃគូបរទេសរំពឹងថា នឹងផ្តល់ជំនួយជាង ២៣ពាន់លានដុល្លារអាមេរិកដល់ក្រុងគៀវ ។ លោក Zelensky បានថ្លែងនៅក្នុងការបង្ហោះសារមួយ នៅលើបណ្តាញសង្គមTelegram ថា “កិច្ចព្រមព្រៀងសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន ផ្តល់ភាពរឹងមាំ និងឱកាសបន្ថែមទៀតសម្រាប់ការ ការពារដល់ពលរដ្ឋរបស់យើង” ។ លោកបានលើកឡើងថា...
បរទេស ៖ កាសែត Washington Post បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលែនស្គី បានបណ្តេញមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ដែលចាត់ទុកថា មានភាពជិតស្និទ្ធនឹង សហរដ្ឋអាមេរិក ចេញពីតំណែង ។ ការបណ្តេញចេញជាក់ស្តែង បានកើតឡើងចំពេលដែលក្រុងគៀវ មានការខកចិត្តខ្លាំងឡើង ជាមួយនឹងអ្នកគាំទ្រលោកខាងលិច។ យោងតាមសារព័ត៌មាន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្តល់ការអនុញ្ញាតឱ្យក្រុងគៀវ ប្រើប្រាស់អាវុធអាមេរិក ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងផ្នែកនៃប្រទេសរុស្ស៊ី ជាប់ព្រំដែនតំបន់ Kharkov របស់អ៊ុយក្រែន។ ការអះអាង នេះត្រូវបានធ្វើឡើង តាមមន្ត្រីអាមេរិក ដែលបានប្រាប់កាសែត Politico កាលពីថ្ងៃព្រហស្បតិ៍តែ...
បរទេស ៖ យោងតាមការរបស់ RT ទីភ្នាក់ងារសន្តិសុខជាតិ សហព័ន្ធរុស្ស៊ី (FSB) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងផែនការ ភេរវកម្មដែលរៀបចំ ដោយទីក្រុងគៀវ សំដៅលើប្រព័ន្ធផ្លូវដែក នៅតំបន់គ្រីមៀ។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ FSB បានកំណត់អត្តសញ្ញាណ អ្នកស្រុកចំនួន៥ នាក់នៅ Crimea ដែលត្រូវបានជ្រើសរើស ដោយយោធាអ៊ុយក្រែន ដើម្បីអនុវត្តការបំផ្ទុះជាបន្តបន្ទាប់ក្នុងគោលបំណង...
បរទេស៖ សេតវិមានបានចាប់ផ្តើម ការវាយតម្លៃជាផ្លូវការថាតើ ទីក្រុងគៀវ (អ៊ុយក្រែន) គួរត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅជ្រៅ នៅក្នុងប្រទេសរុស្ស៊ីឬយ៉ាងណា។ នេះបើតាមកាសែត New York Times បានរាយការណ៍នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវបានត្អូញត្អែរថា យោធារបស់ខ្លួនកំពុងស្ថិតនៅក្រោម...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពពីលោកខាងលិច ជាច្រើនបានលើកឡើងពីការព្រួយបារម្ភថា សមាជិកភាពរបស់ទីក្រុងគៀវ នៃប្លុកនេះមិនគួររំពឹងថានឹងចូលរួម ជាមួយណាតូក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះនោះទេ ។ យោងតាមប្រភពមួយដែលស្និទ្ធនឹងរដ្ឋ បាលរបស់ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ប្រឆាំងនឹងការកំណត់ ពេលវេលា សម្រាប់ការចូលជាសមាជិក របស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ...
បរទេស៖ ទស្សនាវដ្តី Forbes បានសរសេរកាលពីថ្ងៃចន្ទថា អ៊ុយក្រែនទំនងជាបានបំផ្លើសចំនួនយន្តហោះចម្បាំងរុស្ស៊ី ដែលខ្លួនអះអាងថាបានបាញ់ទម្លាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទស្សនាវដ្តីធុរកិច្ចអាមេរិក បានវិភាគសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមេដឹកនាំអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី និងក្រសួងការពារជាតិ ហើយឈានដល់ការសន្និដ្ឋានថា មិនមែនសុទ្ធតែអាចផ្ទៀង ផ្ទាត់ដោយឯករាជ្យបានទេ។ ទីក្រុងគៀវបានអះអាងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អ៊ុយក្រែន បានបង្កើនសកម្មភាព របស់ពួកគេនៅតាមព្រំដែនរបស់រុស្ស៊ី ហើយបាននិងកំពុងព្យាយាម ជ្រើសរើសពលរដ្ឋ ក្នុងតំបន់ថែមទៀតផង។ ការអះអាងនេះ ត្រូវបានធ្វើឡើង ដោយអនុប្រធានទីមួយ នៃទីភ្នាក់ងារសន្តិសុខ សហព័ន្ធរុស្ស៊ី (FSB) និងជាប្រធានសេវា ឆ្មាំព្រំដែន របស់ខ្លួន លោកឧត្តមសេនីយ៍ Vladimir...