ម៉ូស្គូ៖ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានឲ្យដឹងថា ខ្លួនបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន សម្រាប់ការឆ្លងកាត់ប្រទេសអ៊ុយក្រែន ដោយសារការផុតកំណត់ នៃកិច្ចព្រមព្រៀងសំខាន់ៗ និងការខ្វះខាតការបន្តដោយភាគីអ៊ុយក្រែន។ កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ រួមមានកិច្ចសន្យារវាងក្រុមហ៊ុន Gazprom និងក្រុមហ៊ុនប្រេង និងឧស្ម័នជាតិអ៊ុយក្រែន Naftogaz ស្តីពីការដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ទឹកដីអ៊ុយក្រែន និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រតិបត្តិករ នៃប្រព័ន្ធបញ្ជូនឧស្ម័នរបស់ប្រទេសទាំងពីរ។ ក្រុមហ៊ុន...
គៀវ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ជនជាតិអ៊ុយក្រែនសរុបចំនួន១៨៩នាក់ បានវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ក្រោយពីការចាប់ឃុំខ្លួនដោយរុស្ស៊ីកាលពីថ្ងៃចន្ទ ដែលនេះជាផ្នែកមួយ នៃការដោះដូរអ្នកទោសថ្មី ។ លោក Zelensky បានសរសេរនៅក្នុងសារបង្ហោះ នៅលើបណ្តាញសង្គម Telegram ថា ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងទាំងនោះ មានទាហានចំនួន១៨៧នាក់ បូករួមទាំងមន្រ្តី ទាហាន...
បរទេស៖ យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានឲ្យដឹងថា កងការពារដែនអាកាសរុស្ស៊ីបានវាយលុក ជាបន្តបន្ទាប់នូវការវាយឆ្មក់របស់ យន្តហោះគ្មានមនុស្សបើក (UAV) របស់អ៊ុយក្រែននៅទូទាំងប្រទេស ដោយបានបាញ់ទម្លាក់ UAV ចំនួន ៦៨ គ្រឿង។ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារមួយបានធ្វើឱ្យខូចខាត ដល់ឃ្លាំងស្តុកប្រេងក្នុងតំបន់ Smolensk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់ចំនួន១៥ពាន់លានដុល្លារដល់ទីក្រុងគៀវ ដោយប្រើប្រាស់ទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលបង្កក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បានព្រមានថា ទីក្រុងមូស្គូអាចប្រឈមនឹងការលួច ដ៏ធំមួយពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងបានអះអាងថា ការផ្ទេរប្រាក់រុស្ស៊ីខុសច្បាប់ទៅទីក្រុងគៀវតាមរយៈផ្លូវតុលាការ។ ការផ្តល់មូលនិធិរបស់អាមេរិកគឺជាផ្នែកមួយនៃការរួមចំណែកដ៏សំខាន់ក្នុងទំហំទឹកប្រាក់ចំនួន២០ ពាន់លានដុល្លារ ក្រោមក្របខណ្ឌប្រាក់កម្ចីសរុបចំនួន៥០ពាន់លានដុល្លាររបស់ G7 ដល់អ៊ុយក្រែន។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សីបាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនបានដោះលែងទាហានរុស្ស៊ីចំនួន១៥០នាក់ពីការជាប់ឃុំជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោសដ៏សំខាន់មួយនិងធំបំផុតមិនធ្លាប់មានរយៈពេល២ខែចុងក្រោយេនះខណៈដែល ទីក្រុងគៀវក៏អាចទទួលចំនួនទ័ពស្មើគ្នានេះដែរ។ ក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរត្រូវបានសម្រុះសម្រួលដោយប្រទេសអារ៉ាប់រួមហើយ ទាហានរុស្ស៊ីដែលត្រូវបានដោះលែងទាំងអស់ត្រូវបានផ្ទេរដំបូងទៅប្រទេសបេឡារូស ជាកន្លែងដែលពួកគេត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តចាំបាច់ និងឱកាសដើម្បីទាក់ទងសាច់ញាតិ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ ក្រសួងបានបន្ថែមថា ទាហានទាំងនោះត្រូវបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីព្យាបាល និងស្តារនីតិសម្បទាបន្ថែមទៀត។ គួរឲ្យដឹងដែរថាវាគឺជាការដោះដូរលើកដំបូងចាប់តាំងពីខែតុលា ដែលភាគីទាំងពីរបានដោះដូរទាហានម្នាក់ៗចំនួន ៩៥នាក់។ កិច្ចព្រមព្រៀងដោះដូរនោះក៏ត្រូវបានសម្រុះសម្រួលដោយសហភាពអារ៉ាប់រួម UAE...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ម្ចាស់ក្រុមហ៊ុន VEON Group បាននិយាយ កាលពីថ្ងៃចន្ទម្សិលមិញថា ប្រតិបត្តិករទូរស័ព្ទចល័ត ដ៏ធំបំផុតរបស់អ៊ុយក្រែនគឺ Kyivstar បានចុះកិច្ចសន្យា ជាមួយនឹងក្រុមហ៊ុន Starlink របស់លោក Elon Musk ដើម្បីណែនាំសេវាទូរស័ព្ទចល័ត ដែលដំណើរការដោយផ្កាយរណប។ សេវាកម្មនេះគ្រោង នឹងដាក់ឱ្យដំណើរការ...
បរទេស៖ មេដឹកនាំប្រឆាំង របស់អ៊ុយក្រែន ដែលនិរទេសខ្លួនលោក Viktor Medvedchuk បាននិយាយថា “ការប៉ុនប៉ងផ្តល់សំណូក” ដល់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានលាតត្រដាងអំពើពុករលួយ របស់លោកប្រធានាធិបតី Vladimir Zelensky និងលក្ខណៈឧក្រិដ្ឋកម្មនៃជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រី Robert Fico បានប្រកាស កាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគី មានឆន្ទៈធ្វើជាម្ចាស់ផ្ទះ ការចរចាសន្តិភាព ណាមួយ រវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកFico ត្រូវបានគេរាយការណ៍ថាបានបង្ហើបអំពគំនិតនេះម្តងហើយដោយឯកជនទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងម៉ូស្គូនាពេលថ្មីៗនេះ។ចាប់តាំងពីការ...
បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសុក្រថា កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយកងទ័ព របស់ពួកគេ រាប់ពាន់នាក់បានស្លាប់ ឬរងរបួសនៅក្នុងសប្តាហ៍ចុងក្រោយនេះតែមួយ នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់...
បរទេស ៖ ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ ដោយបានបញ្ជាក់ថា ទាហានកូរ៉េខាងជើងម្នាក់ ដែលត្រូវបានបញ្ជូនឱ្យទៅគាំទ្រ សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយ ទាហានរាប់ពាន់នាក់ ដើម្បីពង្រឹងទាហានរុស្ស៊ី រួមទាំងនៅតំបន់ព្រំដែន Kursk...