គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់លោក ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ត្រូវបានគេដកស្រង់សម្ដីថា “ទោះគ្មានសហព័ន្ធរុស្ស៊ីក៏ដោយ អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីឲ្យយើងអាចប្រើច្រករបៀងសមុទ្រខ្មៅនេះបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា លោកបានបញ្ជាឱ្យក្រសួងការបរទេសរៀបចំ...
បរទេស ៖ ក្រោយពេលដែល តែងតែបានអះអាងថា លោកអាចបញ្ចប់ជម្លោះ រវាងអ៊ុយក្រែន និងរុស្សី ក្នុងរយៈពេល២៤ម៉ោង រួចមកអតីតប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសថា លោកបានត្រៀមរៀបចំកិច្ចព្រមព្រៀង សន្តិភាពរួចរាល់ ដើម្បីនាំយកកិច្ចព្រមព្រៀង សន្តិភាពមកលើតុចរចា ។ យោងតាមការចេញផ្សាយ របស់ RT លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសឥណ្ឌា និងប្រទេសបារាំង បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងអភិវឌ្ឍ និងបង្កើត នូវកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយសម្រាប់បញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតថា ដំណាក់កាលនេះត្រូវបានរៀបចំឡើងសម្រាប់ការប៉ុនប៉ង ដោះស្រាយជម្លោះសាជាថ្មីនៅក្នុងអំឡុងពេលដែលប្រធានាធិបតីបារាំង Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងប៉ារីស កាលពីដើមសប្តាហ៍នេះ។ គួរឲ្យដឹងដែរថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Macron...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន ទើបតែបានទទួលនូវកញ្ចប់ថវិកាជំនួយថ្មីមួយ ដែលមានទំហំប្រមាណជា៣,៨៧ពាន់លានដុល្លារពីដៃគូរបស់ខ្លួនជាច្រើន សម្រាប់កម្មវិធីនិងគម្រោងស្តារប្រទេសឡើងវិញ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Serhiy Marchenko បានបញ្ជាក់ថា ក្នុងចំណោមនោះទឹកប្រាក់ដែលមានទំហំប្រមាណជា២,៦ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្នុងកិច្ចការងារស្តារហេដ្ឋារចនាសម្ព័ន្ធធំៗ ប្រមាណជា១៦០លានដុល្លារសម្រាប់ការងារជំនួយមនុស្ស។ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា កម្មវិធី នៃការកសាងឡើងវិញយ៉ាងឆាប់រហ័សគឺជាអាទិភាពសំខាន់ សម្រាប់រដ្ឋាភិបាល ព្រោះថាវារួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតជីវភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនរបស់ខ្លួន។ គួរឲ្យដឹងឌែរថារដ្ឋាភិបាលអ៊ុយក្រែន បានប៉ាន់ប្រមាណថា ការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា អ្នកការទូតកំពូលមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានខ្វែងគំនិតគ្នាសម្រាប់ដោះស្រាយរឿងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងសង្គ្រាមរុស្ស៊ីនៅ អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃសុក្រនៅទីក្រុងហ្សាការតា ។ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត និងភាគខាងត្បូង ដែលប្រទេសចិន...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន n-tv បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាល្លឺម៉ង់អនាមិកដែលមិនបញ្ចេញអត្តសញ្ញាណថា ប្រទេសអាល្លឺម៉ង់នឹងសាងសង់រោងចក្រថែទាំជួសជុលរថក្រោះសម្រាប់អ៊ុយក្រែន នៅលើទឹកដីរបស់ខ្លួន ហើយអាចបន្ថែមកន្លែងមួយផ្សេងទៀតនៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តនេះក៏ត្រូវបានរាយការណ៍ដោយកាសែត Handelsblatt ដែលផ្សាយថា ទីក្រុងប៊ែកឡាំងបានបោះបង់ចោលគំនិតមួយ បានយល់ព្រមកាលពីខែមេសា ដើម្បីបង្កើតមជ្ឈមណ្ឌលបែបនេះសម្រាប់ការខូចខាតផ្នែករឹងយោធារបស់អ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ។ យោងតាមអត្ថបទនៅលើគេហទំព័រ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ី បានចាត់ទុកថា ការដាក់ពង្រាយយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជាការគំរាមកំហែងខ្លាំង ដោយប្រើអាវុធនុយក្លេអ៊ែរ ។ លោក Lavrov បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងគៀវ ទំនងនឹងទទួលបានយន្តហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅអឺរ៉ុប ដែលប្រហែលជាមានខ្លះជាគ្រឿងបំលាស់ ខណៈពេលដែលប្រទេសជាច្រើនក្នុងអង្គការណាតូ បានផ្តល់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ គ្មានប្រទេសណាមួយបានសន្យាថានឹងបញ្ជូនយន្តហោះពិតប្រាកដនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ តាមផែនការ ក្រុមប្រទេស មហាអំណាច G7 នឹងត្រូវគេរំពឹងទុកថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រកាសការគាំទ្រ បន្ថែមទៀត ជូនប្រទេសអ៊ុយក្រែន នៅអំឡុងពេល នៃកិច្ចប្រជុំអង្គការណាតូ ដែលកំពុងធ្វើឡើង នៅក្នុងប្រទេសលីទុយនេស៊ី ។ យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងថា នៅមុន នៃកិច្ចប្រជុំនេះ...
បរទេស៖ កាសែត Washington Post បានរាយការណ៍ថា គណៈប្រតិភូអាមេរិក ដែលចូលរួម ក្នុងកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅទីក្រុង Vilnius ប្រទេសលីទុយអានី គឺបាន “ខឹងសម្បារ” ជុំវិញការបង្ហោះរបស់ប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky ដោយលោកបានរិះគន់ សម្ព័ន្ធមិត្តយោធា ចំពោះការស្ទាក់ស្ទើររបស់ខ្លួន ក្នុងការផ្តល់នូវផែនទី...