បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធាអ៊ុយក្រែនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត HIMARS ចំនួនពីរគ្រាប់ដោយផ្ទាល់គោលដៅ តូបលក់ទំនិញនៅផ្សារមួយក្នុងទីក្រុង Veliky Kopani ក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ។ បើយោងតាមអភិបាលតំបន់លោក Vladimir Saldo ។ Saldo បាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និង ជាច្រើននាក់រងរបួស។...
ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។ លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹមនឹងនេះលោក បញ្ជាក់ថា “វាក៏សំខាន់ដែរក្នុងការមើលឃើញពីភាពស្មុគស្មាញនៃមូលហេតុនៃវិបត្តិ”។...
បរទេស៖ នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុបបានប្តេជ្ញាថា នឹងបង្កើនការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន និងការការពារជាតិរបស់ពួកគេ ខណៈដែលមេដឹកនាំអឺរ៉ុបចាត់វិធានការ ដើម្បីរៀបចំឡើងវិញតាមរបៀបដែលពួកគេ មិនមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះក៏មានការចូលរួម ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជាលើកដំបូងសម្រាប់សមាជិកសហភាពអឺរ៉ុបទាំង ២៧ ចាប់តាំងពីការប្រឈមមុខគ្នានៅសេតវិមាន...
បរទេស ៖ សហភាពអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០ ពាន់លានអឺរ៉ូ (៣២ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសហុងគ្រី បានវេតូវិធានការនេះនៅឯកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍។ ទោះបីជាមានការគាំទ្រ យ៉ាងទូលំទូលាយពីសមាជិក សហភាពអឺរ៉ុបចំនួន ២៦ ផ្សេងទៀតក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរារាំងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអឺរ៉ុប...
បរទេស៖ សហរដ្ឋអាមេរិកបានបញ្ឈប់ ការផ្តល់ទិន្នន័យចាំបាច់ដល់អ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតចល័ត (HIMARS) សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើយោងតាមលោក Oliver Carroll អ្នកសរសេរអត្ថបទរបស់ The Economist ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា...
នាយក CIA លោក John Ratcliffe បានបញ្ជាក់ប្រាប់ Fox Business កាលពីថ្ងៃពុធថា ការចែករំលែកព័ត៌មាន ស៊ើបការណ៍ទាំងអស់ ជាមួយអ៊ុយក្រែន គឺត្រូវបានបញ្ឈប់ ។ ការអភិវឌ្ឍន៍នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើនបានរាយការណ៍ថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធា រួមទាំងការទិញសព្វាវុធថ្មី និងការនាំចេញ ដែលកំពុងដំណើរការរួចហើយ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធា ដល់អ៊ុយក្រែន រួមទាំងការផ្តល់សព្វាវុធ ដែលត្រូវបានដឹក ជញ្ជូនទាំងស្រុង ទៅហើយ។ លោក Tusk បានប្រាប់អ្នកយកព័ត៌មាន មុនកិច្ចប្រជុំរដ្ឋាភិបាល មួយកាលពីថ្ងៃអង្គារថា ៖ថ្ងៃនេះការសម្រេចចិត្តមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអាល្លឺម៉ង់ បានឈានដល់ដែន កំណត់ នៃសមត្ថភាពរបស់ខ្លួន ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ពីឃ្លាំងអាវុធ របស់ខ្លួន នេះបើយោងតាមលោក Michael Stempfle អ្នកនាំពាក្យផ្លូវការ របស់ក្រសួងការពារជាតិ អាល្លឺម៉ង់។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Stempfle ត្រូវបានសួរអំពីការផ្ទេរបន្ថែមនៃប្រព័ន្ធ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានស្នើឱ្យចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដីកម្រជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំដ៏មហន្តរាយមួយ នៅឯសេតវិមានកាលពីសប្តាហ៍មុន ដែលបានបំផ្លាញកិច្ចព្រមព្រៀងនេះប៉ុន្តែ ទោះយ៉ាងណា លោកមិនបានសុំទោស ដូចការទាមទាររបស់មន្ត្រីអាមេរិក មួយចំនួនទេ។ លោកZelensky និងប្រធានាធិបតីអាមេរិក Donald Trump...
ឡុងដ៌៖ បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នា នៅសេតវិមានរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី កាលពីសប្តាហ៍មុន បណ្ដាមេដឹកនាំលោកខាងលិច បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៌ កាលពីថ្ងៃអាទិត្យ ដើម្បីស្តារឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែង សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន និងស្នើដំណោះស្រាយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពណ៌នាកិច្ចប្រជុំកំពូលនេះថាជា “ពេលវេលាមួយក្នុងជំនាន់មួយ សម្រាប់សន្តិសុខនៃប្លុកអឺរ៉ុប”...