បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Sergey Shoigu បានលើកឡើងថាការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងគៀវក្នុងប្រតិបត្តិការវាយបកមកលើរុស្សីនោះគឺគ្មានប្រសិទ្ធភាពឡើយហើយជាលទ្ធផលអ៊ុយក្រែនកំពុងបាត់បង់ជីវិតយោធានិងឈានទៅដល់ភាពបរាជ័យបន្តិចម្តងៗធ្វើឲ្យបាក់ទឹកចិត្តដល់យោធារបស់ខ្លួនទៀតផង។ រដ្ឋមន្ត្រីរូបនេះបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃពុធថា៖ទោះបីជាការផ្គត់ផ្គង់អាវុធប្រភេទថ្មីរបស់ណាតូក៏ដោយ ក៏របបទីក្រុងគៀវគឺកំពុងបាត់បង់ហើយកងកម្លាំងរុស្ស៊ីបន្តធ្វើកិច្ចការពារយ៉ាងសកម្ម និងដោយអាចបានបង្កការខូចខាតបានយ៉ាងមានប្រសិទ្ធភាព។ លោក Shoigu បានគូសបញ្ជាក់យ៉ាងពិសេសអំពីជោគជ័យរបស់កងទ័ពការពារដែនអាកាសរុស្ស៊ី ដោយបានសរសើរពួកគេសម្រាប់ការស្ទាក់ចាប់បានជោគជ័យចំនួន១៤០០ដងនៃអាវុធរបស់អ៊ុយក្រែនកាលពីខែមុន។ លោករដ្ឋមន្ត្រីបានអះអាងថា គោលដៅដែលបានទម្លាក់រួមមានយន្តហោះ ៣៧ គ្រឿង និងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ ATACMS ៦ ដើមខណៈដែលសហរដ្ឋអាមេរិកបានផ្តល់សមត្ថភាពចុងក្រោយកាលពីដើមខែតុលា បន្ទាប់ពីសំណើជាច្រើនខែដោយរដ្ឋាភិបាលអ៊ុយក្រែន៕...
បរទេស៖ ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ទស្សនាវដ្តី Time ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky មានអារម្មណ៍ថា ត្រូវ “ក្បត់” ដោយអ្នកគាំទ្រលោកខាងលិចរបស់លោកដែលបានបដិសេធនូវការគាំទ្រ និងការយកចិត្តទុកដាក់ដែលលោកធ្លាប់មាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ មជ្ឈដ្ឋានរបស់ប្រធានាធិបតីឥឡូវនេះមើលឃើញថា លោកលោកវិនិច្ឆ័យខុសជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងថា យន្តហោះ UAV របស់អ៊ុយក្រែនមួយគ្រឿង បានហោះចូលទៅក្នុងកន្លែងស្តុកទុកកាកសំណល់ នុយក្លេអ៊ែរ អំឡុងពេលមានការវាយប្រហារនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី កាលពីដើមសប្តាហ៍នេះ ។ ប្រភពដដែលបានសរសេរទៀតថាអាជ្ញាធរក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អ៊ុយក្រែនត្រូវបានទម្លាក់នៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ។...
បរទេស៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា លោក Alexander Lukashenko មេដឹកនាំផ្តាច់ការនៃប្រទេសប៊ែលឡារុស និងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានមានថ្លែងថា សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងជាប់គាំងនៅសមរភូមិមុខ ហើយភាគីទាំង២ចាំបាច់ត្រូវអង្គុយចុះ និងធ្វើការចចារគ្នាដើម្បីបញ្ចប់ជម្លោះ ។ លោក...
បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្លូវ៉ាគីលោក Robert Fico បានសន្យាថា នឹងបញ្ចប់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន នៅក្នុងជម្លោះរបស់ទីក្រុងគៀវជាមួយរុស្ស៊ី និងជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព។ លោកក៏បានប្តេជ្ញាថា នឹងមិនគាំទ្រការដាក់ទណ្ឌកម្មបន្ថែមទៀត លើក្រុងមូស្គូនះទេ ប្រសិនបើពួកគេបញ្ចប់ការយាយីប្រទេសរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសភា សម្រាប់កិច្ចការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ លោក Fico...
គៀវ៖ ក្រសួងសម្រាប់សហគមន៍ ដែនដី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រទេសម៉ុលដូវ៉ា និងរូម៉ានី លើការបង្កើត “ច្រករបៀងបៃតង” សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។ “ច្រករបៀងពណ៌បៃតង” ដែលត្រូវបានគ្រោងទុកនឹងភ្ជាប់ចំណុចឆ្លងកាត់ព្រំដែនផ្លូវនៃទីក្រុង Reni របស់អ៊ុយក្រែន, Giurgiulesti របស់ម៉ុលដាវី និង Galati របស់ រ៉ូម៉ានី នៅលើផ្លូវពីអ៊ុយក្រែន ទៅកាន់កំពង់ផែសមុទ្រក្នុងប្រទេសរ៉ូម៉ានី។...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងទទួលបន្ទុកកិច្ចការសហគមន៍ ដែនដី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រទេសម៉ុលដូវ៉ា និងរូម៉ានី ស្តីពីការបង្កើត “ច្រករបៀងបៃតង” សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ។ “ច្រករបៀងបៃតង” ដែលត្រូវបានគ្រោងទុកនឹងតភ្ជាប់ ចំណុចឆ្លងកាត់ព្រំដែនផ្លូវនៃច្រក Reni...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ប្រយុទ្ធបង្ហាញថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងបាត់បង់កម្លាំង និងភ័យស្លន់ស្លោ ។ យោងតាមការដកស្រង់សំដី ដោយកាសែតរុស្សី RT លោកបានលើកឡើងពីការដកថយយ៉ាងច្រើននៃកងកម្លាំងអាកាសដែលប្រើប្រាស់ដើម្បីគាំទ្រការអះអាងរបស់លោក ។ លោក Shoigu បានអះអាងទៀតថា កងកម្លាំងរបស់គាត់បានបាញ់ទម្លាក់យន្តហោះយោធា អ៊ុយក្រែនចំនួន២៤គ្រឿងក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ...
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmigal បាននិយាយថា ក្រុងគៀវរំពឹងថា នឹងទទួលបានជំនួយបរទេស យ៉ាងហោចណាស់ ១៨ ពាន់លានអឺរ៉ូ ឬប្រមាណជា១៩ ពាន់លានដុល្លារ ពីសហភាពអឺរ៉ុបEU បន្ថែមទៀតនៅឆ្នាំក្រោយ ។ យោងតាមការចេញផ្សាយ របស់ RT Shmigal បានសរសេរ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិនបានធ្វើការអំពាវនាវដោយផ្ទាល់ ទៅកាន់ប្រជាជាតិឱ្យបន្តគាំទ្រអ៊ីស្រាអែល និងអ៊ុយក្រែន ដោយថាវាមានសារៈសំខាន់ សម្រាប់សន្តិសុខជាតិ និងស្ថិរភាពពិភពលោករបស់អាមេរិក ដែលពួកគេទទួលបានជ័យជំនះពីជម្លោះរៀងៗខ្លួន។ នៅក្នុងសុន្ទរកថាដ៏កម្រមួយពីការិយាល័យ Oval លោក បៃដិន បានលើកឡើងថា លោកនឹងបញ្ជូនសំណើថវិកាបន្ទាន់មួយ ទៅកាន់សភានៅថ្ងៃសុក្រសម្រាប់ ជំនួយយោធារាប់ពាន់លានដុល្លារ សម្រាប់ប្រទេសទាំងពីរ។ សុន្ទរកថាតាមទូរទស្សន៍ជាតិ របស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពី កិច្ចពិភាក្សារបស់លោកជាមួយ...