បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយជាច្រើន កាលពីថ្ងៃសុក្រថា ជម្លោះជាមួយរុស្ស៊ីអាចអូសបន្លាយ រយៈពេលយូរ ប្រសិនបើអ៊ុយក្រែន មិនទទួលបានជំនួយគ្រប់គ្រាន់ ពីអ្នកគាំទ្របរទេសរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលត្រូវបានសួរអំពីការផ្ដល់យោបល់ ដែលមកពីប្រទេសលោកខាងលិចដែលថា ទីក្រុងគៀវ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកបានបង្កឱ្យមានអគ្គីភ័យដ៏ធំមួយ នៅឯឃ្លាំងប្រេងមួយកន្លែង នៅឧបទ្វីបគ្រីមៀដែលគ្រប់គ្រងដោយរុស្ស៊ី ។ រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអណ្តាតភ្លើងកំពុងឆាបឆេះចេញពីកន្លែងស្តុកប្រេង នៅក្នុងទីក្រុង Sevastopol ដែលជាទីក្រុងសំខាន់ របស់ឧបទ្វីបគ្រីមៀ កាលពីព្រឹកថ្ងៃសៅរ៍នេះ ។ អ្នកគ្រប់គ្រងតំបន់ដែលតែងតាំង ដោយក្រុងម៉ូស្គូបានលើកឡើងថា...
បរទេស៖ កាសែត New York Times បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងរៀបចំសម្រាប់ការវាយប្រហារ នុយក្លេអ៊ែរដែលអាចកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ដោយភ្ជាប់ប្រទេសជាមួយនឹង បណ្តាញឧបករណ៍ចាប់សញ្ញា ដែលអាចកំណត់អត្តសញ្ញាណប្រភពដើម នៃការវាយប្រហារបរមាណូណាមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយថា យោធាអ៊ុយក្រែនបានត្រៀមខ្លួន ជាស្រេចដើម្បីបើកការវាយលុកដ៏ធំ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែកំពុងរង់ចាំការបញ្ជាឱ្យវាយប្រហារ ពីមន្ត្រីជាន់ខ្ពស់នៅទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីរូបនេះបានថ្លែងក្នុងសន្និសីទ កាសែតកាលពីថ្ងៃសុក្រថា៖ «ដរាបណាយើងមានព្រះហឫទ័យរបស់ព្រះ អាកាសធាតុ...
គៀវ៖ ប្រមុខសម្ព័ន្ធមិត្តយោធា បានឲ្យដឹងថា សម្ព័ន្ធមិត្តណាតូ និងបណ្តាប្រទេសដៃគូ បានផ្តល់ឲ្យអ៊ុយក្រែន នូវរថពាសដែកចំនួន ១៥៥០គ្រឿង និងរថក្រោះចំនួន ២៣០ដើម្បីបង្កើតជាអង្គភាព និងជួយខ្លួនដណ្តើមយកទឹកដី ពីកងកម្លាំងរុស្ស៊ី មកវិញ។ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានឲ្យដឹងថា ការដឹកជញ្ជូនមានច្រើនជាង ៩៨ ភាគរយនៃយានប្រយុទ្ធដែលបានសន្យាដល់អ៊ុយក្រែន ក្នុងអំឡុងពេលការលុកលុយ...
គៀវ ៖ មេបញ្ជាការកងទ័ពអាកាស អ៊ុយក្រែន Mykola Oleshchuk បានឲ្យដឹងថា ប្រព័ន្ធការពារដែន អាកាស Patriot ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Oleshchuk បានសរសេរនៅក្នុងសារ Telegram ថា “ចាប់ពីខែមេសា ឆ្នាំ២០២៣...
គៀវ៖ លោក Andriy Pyshnyy ប្រធានធនាគារជាតិនៃអ៊ុយក្រែន (NBU) បានឲ្យដឹងថាទីក្រុងគៀវ រំពឹងថានឹងទទួល បានជំនួយ អន្តរជាតិចំនួន ៤២ ពាន់លានដុល្លារនៅឆ្នាំនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយ រដ្ឋាភិបាលបានរាយការណ៍។ លោក Pyshnyy បានប្រាប់សន្និសីទសារព័ត៌មានមួយថា “មូលនិធិពីដៃគូ ជាពិសេសនឹងរួមចំណែក ដល់កំណើននៃ...
បរទេស៖អ្នកនាំពាក្យរបស់វិមានក្រមឡាំង Dmitry Peskov កាលពីថ្ងៃម្សិលមិញបានធ្វើការពន្យល់ថា រដ្ឋាភិបាល ទីក្រុងមូស្គូគឺមានការ គាំទ្រជានិច្ចចំពោះភាគីទី៣ចំពោះជម្លោះនៅអ៊ុយក្រែន ហើយបង្ហាញជំហចំពោះកិច្ចការងារ នេះគឺជាវត្ថុដែលខ្លួនចង់បានបំផុត។ សេចក្តីថ្លែងការណ៍របស់គាត់បានធ្វើឡើងនៅក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការពិភាក្សាជាមួយនឹងសមភាគីលោក Vladimir Zelensky ជាលើកដំបូងចាប់តាំងតែពីប្រតិបត្តិពិសេស ដោយយោធារបស់រុស្សីនៅអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន។ រំលឹកដែរថាលោក Vladimir Putin បានធ្វើការលើកឡើងថាបញ្ហាអនុវត្តមិនបានត្រឹមត្រូវ...
បរទេស ៖ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks បាននិយាយថា មន្ទីរបញ្ចកោណ នឹងប្រើប្រាស់មេរៀន ដែលទទួលបានពីការផ្គត់ផ្គង់ជំនួយយោធា ដល់អ៊ុយក្រែន ដើម្បីជួយកោះតៃវ៉ាន់ ក្នុងជម្លោះដ៏មានសក្តានុពល ជាមួយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Hicks...
បរទេស៖កាលពីដើមសប្តាហ៍កន្លងមកនេះកាសែត The Bloomberg បានចេញផ្សាយថាបណ្តាប្រទេសក្នុង តំបន់អឺរ៉ុបខាងកើតមួយចំនួន បានធ្វើការនាំគ្នាខ្ចីលុយក្នុងទំហំយ៉ាងច្រើនដល់ទៅ៣២ពាន់លានដុល្លារ គិតត្រឹម៣ខែដើមឆ្នាំនេះប៉ុណ្ណោះ ពោលគឺទៅដល់៣ដងច្រើន ជាងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។ ក្នុងនោះប៉ូឡូញត្រូវបានគេពិនិត្យឃើញថា ជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ និងធ្វើកំចីនេះច្រើនជាងគេរហូតទៅដល់ ៩ពាន់លានដុល្លារឬស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី២ ប្រទេសដែលធ្វើកំចីច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពី ប្រទេសអារ៉ាប៊ិសាអូឌីត។ ក្នុងពេលជាមួយគ្នានេះប្រទេសរ៉ូមេនី និងប្រទេសហុងគ្រីគឺជាអ្នកធ្វើកំចីច្រើន ជាងគេប្រមាណជា៦ពាន់លានដុល្លារនិង ៥ពាន់លានដុល្លាររៀងគ្នាឈរនៅលេខ រៀងទី៤និងទី៥ មានកំចីខ្លាំងជាងគេបំផុត។...