ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចែករំលែកហេតុផលជាក់ស្តែងថា ហេតុអ្វីបានជាលោកមិនបញ្ជាឱ្យមាន ការឈ្លានពានពេញលេញលើ អ៊ុយក្រែនក្នុងឆ្នាំ២០១៤ ។ នៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី 1 ដែលគ្រប់គ្រងដោយរដ្ឋ លោក ពូទីន បានអះអាងថា លោកចង់ដោះស្រាយភាពចលាចល នៅក្នុងតំបន់ដោយមិនធ្វើសង្គ្រាម។ យោងតាមសារព័ត៌មាន TASS ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី លោក ពូទីន បានលើកឡើងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានធ្វើការលើកឡើងថា រដ្ឋាភិបាលរបស់ខ្លួននឹងចងចាំ រាល់បណ្តាប្រទេសទាំងឡាយណា ដែលតែងតែគាំទ្រពួកគេ នៅក្នុងជម្លោះប្រឆាំងជាមួយនឹង ប្រទេសរុស្សីហើយក៏នឹងចងចាំ បណ្តាប្រទេសទាំងឡាយណា ដែលមិនបានជួយគាំទ្រខ្លួនផងដែរ។ ថ្លែងទៅកាន់បណ្តា ក្រុមអ្នកសារព័ត៌មានរបស់ទូរទស្សន៍ BBC លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmitry Kuleba បានព្រមានវាគឺជាជម្រើស របស់បណ្តាប្រទេសនានា ក្នុងការសម្រេចចិត្តជ្រើសយកការគាំទ្រ ឬមិនគាំទ្រអ៊ុយក្រែ...
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ (UN) បានគាំទ្រដល់ប្រទេសតួកគី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យមាន កិច្ចព្រមព្រៀងរយៈពេល១២០ថ្ងៃ ដែលអនុញ្ញាតឱ្យមានការនាំចេញ គ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាព ពីកំពង់ផែសមុទ្រខ្មៅជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានលើកឡើងថា ខ្លួននឹងបន្តកិច្ចព្រមព្រៀងសម្រាប់តែ ៦០ថ្ងៃតែប៉ុណ្ណោះ ។ កិច្ចសន្យានេះត្រូវផុតកំណត់នៅថ្ងៃសៅរ៍ ។...
ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ថា តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ហៅកាត់ថា (ICC) កាលពីថ្ងៃសុក្របានប្រកាសដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី ដោយចោទ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ពីបទនិរទេសខ្លួនកុមារអ៊ុយក្រែនដោយខុសច្បាប់ ។ តុលា ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ...
គៀវ៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រកាសថា ប្រទេសប៉ូឡូញនឹងបញ្ជូន យន្តហោះចម្បាំងធុន MiG-29 ផលិតដោយសូវៀត ចំនួន ៤គ្រឿងរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Duda បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Warsaw នៅថ្ងៃព្រហស្បតិ៍នេះថា “ជាដំបូង ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ យើងនឹងប្រគល់ឱ្យ តាមដែលខ្ញុំចាំបាន...
គៀវ៖ អ៊ុយក្រែន បានចេញការព្រមានអំពីសកម្មភាព មិនប្រក្រតីរបស់រុស្ស៊ីនៅសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ថ្លែងក្នុងអំឡុងការផ្សាយជាតិនៅថ្ងៃព្រហស្បតិ៍ នេះអ្នកនាំពាក្យទីបញ្ជាការភាគខាងត្បូង របស់អ៊ុយក្រែនលោក Natalia Humeniuk បានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយនាវាចំនួន ២០គ្រឿង រួមទាំងនាវាផ្ទុកមីស៊ីល និងកងនាវាជំនួយមួយចំនួនធំនៅក្នុងសមុទ្រខ្មៅ។ សារព័ត៌មាន Kyiv Independent បានចុះផ្សាយថា កងកម្លាំងរុស្ស៊ី...
គៀវ៖ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាល បានរាយការណ៍ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោក កំពុងស្វែងរកការធ្វើ សមាហរណកម្មស៊ីជម្រៅ ទៅក្នុងទីផ្សារថាមពលអឺរ៉ុប។ លោក Shmyhal បានឲ្យដឹងក្នុងអំឡុង កិច្ចប្រជុំជាមួយគណៈប្រតិភូ មកពីលេខាធិការដ្ឋានសហគមន៍ថាមពល ដែលដឹកនាំដោយនាយក Artur Lorkowski ថា “យើងប្តេជ្ញាក្នុងការពន្លឿន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសកាណាដា បានធ្វើការប្រកាសជាផ្លូវការបន្ថែមហើយថា នឹងធ្វើការផ្គត់ផ្គង់ជំនួយជាយោធាជាច្រើនទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថា ប្រទេសកាណាដានឹង ធ្វើការផ្គត់ផ្កង់គ្រាប់កាំភ្លើងទំហំ ១៥៥មីលីម៉ែត្រ ប្រមាណជា៨០០០គ្រាប់ និងក៏ដូចជាមីស៊ីលការពារដែនអាកាស ១២គ្រាប់ ពីស្តុកនៃកងកម្លាំងទ័ពអាកាសកាណាដា ព្រមទាំងអាវុធយុទ្ធភណ្ឌ ជាច្រើនផ្សេងទៀត។ ក្នងនោះផងដែរកាណាដា ក៏នឹងធ្វើការផ្គត់ផ្គង់គ្រាប់កាំភ្លើង សម្រាប់រថក្រោះទំហំ ១០៥មីលីម៉ែត្រ ចំនួនប្រមាណជា១៨០០គ្រាប់ផ្សេងទៀត...
បរទេស៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីលោក Nikolai Patrushev កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងមុស្គូនឹងរៀបចំ ការងារដើម្បីធ្វើការស្វែងរកបំណែក យន្តហោះដ្រូនរបស់អាមេរិក MQ-9 Reaper នៅឯសមុទ្រខ្មៅ។ ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក Rossiya 1 កាលពីថ្ងៃពុធដដែលនេះ លោកមន្ត្រីជាន់ខ្ពស់រូបនេះបានសារភាពដែរថា លោកមិនទាន់ច្បាស់ទេថា វានឹងអាចទៅរួចប្រសិនបើរុស្សី អាចធ្វើការស្វែងរកបំណែកសាកសព...
បរទេស៖ អភិបាលក្រុង Florida និងជាសមាជិកបក្សដ៏សំខាន់ម្នាក់របស់គណបក្សសាធារណៈ កាលពីថ្ងៃម្សិលមិញនេះ បានសំដែងនូវជំហដែលផ្ទុយស្រឡះ ពីមេដឹកនាំគណបក្សរបស់ខ្លួនចំពោះជម្លោះ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស អ៊ុយក្រែន។ លោកអភិបាល Ron Desantis បានសរសេរថាឆ្លើយតបទៅ នឹងសំណួរដែលត្រូវបានសាកសួរដោយ Fox News កាលពីថ្មីៗនេះថា ការកើនឡើងនៃការពាក់ព័ន្ធដោយរបស់អាមេរិក ចំពោះការប្រឈមមុខដាក់គ្នានៃយោធារវាង អ៊ុយក្រែននិងរុស្សី គឺមិនមែនជាកិច្ចការងារអទិភាពឡើយរបស់អាមេរិក។ លោក...