បរទេស៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកឥណ្ឌាជាច្រើនគ្រឿងនៅពេលយប់ ខណៈដែលយន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានវាយប្រហារគោលដៅយោធាមួយនៅជិតទីក្រុង Lahore ភាគខាងកើត បណ្តាលឱ្យមានការខូចខាត និងបណ្តាលឱ្យទាហានរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបាញ់ទម្លាក់នេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ឥណ្ឌាទៅលើទីតាំងប៉ាគីស្ថាន ដែលបានសម្លាប់ជនស៊ីវិល ៣១នាក់កាលពីមួយថ្ងៃមុននេះ ដែលអ្នកស្លាប់ រួមទាំងស្ត្រី និងកុមារផងដែរ។ ទន្ទឹមនឹងនេះ...
បរទេស៖ ជាលើកដំបូងចាប់តាំងពីសង្រ្គាមឆ្នាំ 1971 ឥណ្ឌាបានដាក់ពង្រាយសេវាកម្មការពារទាំងបី គឺរួមមាន កងទ័ព កងទ័ពជើងទឹក និងកងទ័ពអាកាស – នៅក្នុងការវាយប្រហារដ៏ជាក់លាក់មួយដែលបានសម្របសម្រួល។ យោងតាមសារព័ត៌មាន THE TIME OF INDIA ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ជំរំភេរវករចំនួនប្រាំបួននៅក្នុងទឹកដីប៉ាគីស្ថានត្រូវបានវាយប្រហារដោយប្រើប្រព័ន្ធអាវុធទំនើប។ កងទ័ពអាកាស (IAF)...
បរទេស៖ក្រសួងមហាផ្ទៃឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញថា ឥណ្ឌាបានបញ្ជាឱ្យរដ្ឋមួយចំនួនធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី៧ខែឧសភា ដើម្បីធានាឱ្យមានប្រសិទ្ធភាពការពារជនស៊ីវិលក្នុងករណីមានការវាយប្រហារណាមួយ។ គេសង្កេតឃើញថាសមយុទ្ធយោធាដែលពុំធ្លាប់ឃើញមាននេះ កើតឡើងចំពេលមានភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មខែមេសានៅតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សជាច្រើននាក់នោះរួចមក។ យោងតាមរបាយការណ៍បានឱ្យដឹងថា វិធានការណ៍នេះរួមមានការប្រើប្រាស់ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស ការបណ្តុះបណ្តាលជនស៊ីវិល និងនិស្សិតស្តីពីពិធីសារការពារជនស៊ីវិល និងការអនុវត្តនីតិវិធីដាច់ភ្លើងអគ្គិសនីជាដើមផង។ រដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យលាក់បាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការដំឡើងជាមួយនឹងឧបករណ៍ដើម្បីក្លែងបន្លំ និងដើម្បីហាត់សមផែនការជម្លៀសខ្លួនឡើងវិញសម្រាប់ការឆ្លើយតបបន្ទាន់រហ័ស និងសម្របសម្រួលដែរ។គួរឲ្យដឹងដែរថាសមយុទ្ធបែបនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌាជាលើក ដំបូងចាប់តាំងពីឆ្នាំ១៩៧១មកម្ល៉េះនៅពេលដែលពួកគេត្រូវបាន ណែនាំចំពេលមានការតស៊ូដើម្បីឯករាជ្យរបស់បង់ក្លាដែស។ រំលឹកដែរថាកាលពីសប្តាហ៍មុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានដកហូតទិដ្ឋាការ របស់ជនជាតិប៉ាគីស្ថានទាំងអស់នៅក្នុងប្រទេស ហើយបានបញ្ជាឱ្យពួកគេចាកចេញត្រឹមថ្ងៃទី២៧ ខែមេសាប៉ុណ្ណោះ។ សកម្មភាពនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹង ការវាយប្រហារភេរវកម្មនៅក្នុងទឹកដីសហព័ន្ធ Jammu និង Kashmir របស់ប្រទេសឥណ្ឌា ហើយដែលបានសម្លាប់មនុស្ស២៦នាក់ និងរាប់សិបនាក់រងរបួស។ ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តនេះរួមបញ្ចូលទាំងជនជាតិប៉ាគីស្ថាន បច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា សម្រាប់ការព្យាបាលវេជ្ជសាស្រ្តក្តី។ ទិដ្ឋាការវេជ្ជសាស្រ្តនឹងមានសុពលភាពត្រឹមថ្ងៃទី២៩ ខែមេសា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងញូវដែលីបានច្រានចោល របាយការណ៍មួយរបស់កាសែត New York Times (NYT) ដែលបានចោទប្រកាន់ក្រុមហ៊ុនការពារជាតិ និងអវកាសដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា ពាក់ព័ន្ធនឹងការបញ្ជូនទំនិញ ដែលផលិតដោយចក្រភពអង់គ្លេសទៅកាន់ប្រទេសរុស្ស៊ី។ ប្រភពពីរដ្ឋាភិបាលឥណ្ឌា បានហៅរបាយការណ៍នេះថា ជាព័ត៌មានមិនត្រឹមត្រូវ និងធ្វើឱ្យមានការយល់ច្រឡំ ដោយបដិសេធការអះអាងប្រឆាំងនឹងក្រុមហ៊ុន Hindustan Aeronautics Limited (HAL)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលយកការអញ្ជើញពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ហើយការត្រៀមរៀបចំសម្រាប់ ព្រឹត្តិការណ៍នេះកំពុងដំណើរការ នេះបើតាមរដ្ឋមន្ត្រីការបរទេស Sergey Lavrov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ លោក Lavrov បានបង្ហាញផែនការនេះ អំឡុងពេលថ្លែងសុន្ទរកថា...
បរទេស៖ សារព័ត៌មាន Financial Express បានរាយការណ៍កាលពីថ្ងៃចន្ទថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែមីនា ជាមួយនឹងតម្លៃទាប ដែលធ្វើឱ្យវាកាន់តែសន្សំសំចៃ សម្រាប់អ្នកចម្រាញ់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃថោកក៏បាននាំឲ្យមានការកើនឡើងនូវភាពអាចរកបាននៃ នាវាដឹកប្រេងដែលមិនមានទណ្ឌកម្ម ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនឥណ្ឌាក្នុងការដឹកជញ្ជូនប្រេង។ របាយការណ៍បានបន្ថែមថា ជាលទ្ធផល ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌាបានស្ទុះងើបឡើងវិញក្នុងខែមីនា បន្ទាប់ពីការធ្លាក់ចុះនៅក្នុងខែមុនៗ។...
បរទេស៖ ប្រទេសឥណ្ឌាកំពុងសម្លឹងរក ការបង្កើនពាណិជ្ជកម្មជាមួយប្រទេសចិន ជាវិធានការប្រឆាំងនឹងការតម្លើងពន្ធពីអាមេរិកដែលជិតមកដល់, នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Indian Express។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធតបតវិញ លើផលិតផលទាំងអស់ពីប្រទេសអាស៊ីខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែមេសាខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍នេះបានដកស្រង់ប្រភពបាននិយាយថា...
ភ្នំពេញ៖ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត ហើយឥណ្ឌាបានចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់មួយ ។ ក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនាលោកឯកអគ្គរដ្ឋទូតឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះអាមេរិកមួយគ្រឿង ដឹកជនជាតិឥណ្ឌាក្រុមទីបីដែលនិរទេស ចេញពីសហរដ្ឋអាមេរិកបានចុះចតនៅទីក្រុង Amritsar រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌាហើយកាលពីថ្ងៃអាទិត្យ។ យន្តហោះទី៣ បានរៀបចំឡើងប៉ុន្មានថ្ងៃបន្ទាប់ពី នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលបានសន្យាថានឹងមានការនិរទេស មនុស្សរាប់លាននាក់នៅក្នុងអាណត្តិទីពីររបស់គាត់។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ...