ព័ត៌មានអន្តរជាតិ
កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត កម្ទេចចោលកូនដ្រូន ពួកហូធីជាច្រើនគ្រឿង
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតប្រចាំនៅយេម៉ែន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានកម្ទេចកូនដ្រូន បំពាក់ដោយអាវុធចំនួន ១០គ្រឿង ដែលចលនាពួកហូធីប្រើប្រាស់ ដោយរួមមានតិចបំផុត ៥គ្រឿង ឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែកងកម្លាំងចម្រុះមិនបាន បញ្ជាក់ពីទីតាំងនៅអារ៉ាប៊ីសាអូឌីតទេ តែបាននិយាយប្រាប់ថា កូនដ្រូនទាំងនោះ មានគោលដៅវាយប្រហារ ទៅលើទីតាំងជនស៊ីវិល។ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ កងកម្លាំងចម្រុះបាននិយាយថា ខ្លួនបានរារាមងកូនដ្រូនចំនួន ៧គ្រឿង ក្នុងរយៈពេល...