ព័ត៌មានអន្តរជាតិ
Update៖ កងកម្លាំងសហរដ្ឋអាមេរិក វាយប្រហារតាមផ្លូវអាកាសទៅក្រុមឧទ្ទាម ហួធី ក្រោយពីមានការបាញ់មីស៊ីលទៅលើនាវាដឹក ប្រេងរបស់ចក្រភពអង់គ្លេស
SANAA៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារមីស៊ីលប្រឆាំងនាវានៅក្នុងប្រទេសយ៉េមែន ដែលកាន់កាប់ដោយក្រុមឧទ្ទាមហួធី “Houthi” ដែលពួកគេបានថ្លែងថា បានត្រៀមខ្លួនជាស្រេចដើម្បីបាញ់កាលពីព្រឹកថ្ងៃសៅរ៍ នៅប៉ុន្មានម៉ោង ក្រោយពីក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ បានបង្កឱ្យមានការបាញ់ប្រហារមកលើនាវាដឹកប្រេងរបស់ចក្រភពអង់គ្លេសនៅឈូងសមុទ្រ អាដែន ជាមួយនឹង គ្រាប់បែកស្រដៀងគ្នានោះ ។ កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហាររួមគ្នា...