តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ទាំងអ៊ីរ៉ង់ និងប៉ាគីស្ថាន ជឿថាក្រុម “ភេរវករ” ដែលប្រតិបត្តិការនៅតាមព្រំដែនរួម នៃប្រទេសទាំងពីរ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីស្រាអែល នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។ របាយការណ៍បានឲ្យដឹងថា លោកបានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច...
ដូហា៖ ក្រសួងការបរទេសរបស់ ប្រទេសកាតាបានថ្កោលទោស ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទីក្រុង Jenin និងជំរុំជនភៀសខ្លួនរបស់ខ្លួន នៅភាគខាងជើងតំបន់ West Bank ។ ក្រសួងបានពណ៌នាប្រតិបត្តិការនេះថាជា “ឧក្រិដ្ឋកម្មដ៏សាហាវ និងគួរឱ្យរន្ធត់ និងជាការរំលោភលើដំណោះស្រាយ ភាពស្របច្បាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ “ផ្តល់ឱ្យប្រជាជនប៉ាឡេស្ទីន នូវការការពារជាចាំបាច់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទបានអះអាងថា ប្រទេសអ៊ីរ៉ង់បានចេញសេចក្តីជូនដំណឹង ដល់អាកាសយានិក និងអាជ្ញាធរអាកាសចរណ៍ ដើម្បីចៀសវាងដែនអាកាសរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលគំរាមកំហែង វាយប្រហារអ៊ីស្រាអែល។ ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពី ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេស G7 ថាទីក្រុងតេហរ៉ង់អាច វាយប្រហារអ៊ីស្រាអែលក្នុងរយៈពេលពី២៤...
បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសន្យាថានឹងសងសឹកចំពោះការស្លាប់ របស់ប្រធាននយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារដោយកាំជ្រួចនៅក្នុងទីក្រុង តេហេរ៉ង់ កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសនៅទូទាំងតំបន់បានស្តីបន្ទោស...
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) បានឲ្យដឹងថា ការប្រើគ្រាប់បែកធុនធ្ងន់ ម្តងហើយម្តងទៀត របស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមានពលរដ្ឋរស់នៅច្រើន បង្ហាញពីការរំលោភច្បាប់ សង្រ្គាមដដែលៗ ដោយលើកឡើងពីការវាយប្រហារចំនួន៦លើកដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២១៨នាក់ ។ នៅក្នុងរបាយការណ៍ថ្មី ដែលត្រូវបានរិះគន់ភ្លាមៗដោយអ៊ីស្រាអ៊ែល ថាមានភាពលំអៀងយ៉ាងខ្លាំង ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារទាំង៦លើក ដែលនេះបានលើកឡើងថា ជាគំរូដែលមានជាប់ពាក់ព័ន្ធ ។ ពួកគេជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកទម្ងន់២.០០០ផោនទៅលើអគារលំនៅឋាន...
ហ្គាហ្សា៖ ប្រភពសន្តិសុខ និងវេជ្ជសាស្ត្រប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើមជ្ឈមណ្ឌលចែកចាយជំនួយមួយនៅកណ្តាលតំបន់ហ្គាហ្សា។ ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាយន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅកណ្តាលនៅភាគខាងកើតនៃទីក្រុង Deir al-Balah ដោយមីស៊ីលមួយគ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពវេជ្ជសាស្ត្របានឲ្យដឹងទៀតថា សាកសពរបស់អ្នកស្លាប់ រួមជាមួយនឹងអ្នករបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង។ ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សាបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ពីការផ្អាកសេវាសុខភាពនៅមន្ទីរពេទ្យ Al-Aqsa ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ...
បេរូត៖ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បានឲ្យដឹងថា ក្រុមរបស់លោកនឹងបន្តការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល ក្នុងការគាំទ្រតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ក្នុងស្រុក al-Manar ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Nasrallah បានឲ្យដឹងថា ផ្នែកខាងមុខនៃការប្រយុទ្ធរបស់ក្រុមហេសបូឡា និងអ៊ីស្រាអែល ដើរតួយ៉ាងសំខាន់ក្នុង “ការគាបសង្កត់សត្រូវឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹងតំបន់ហ្គាហ្សា ដោយប្តេជ្ញាបន្ត...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមហាម៉ាស បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានឆ្លើយតបទៅនឹងអ្នកសម្របសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតា ជុំវិញបទឈប់បាញ់ដែលបានស្នើឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានអះអាងជាថ្មីនូវការទាមទាររបស់ខ្លួន។ ចលនានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជូនការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា លើសំណើដែលខ្លួនបានទទួលកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ទន្ទឹមនឹងនោះ ក្រុមហាម៉ាស បានអះអាងសារជាថ្មីនូវការទាមទាររបស់ខ្លួន សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការវិលត្រឡប់របស់ជនប៉ាឡេស្ទីន ដែលភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ ការសម្របសម្រួលការផ្គត់ផ្គង់ជំនួយ និងជំនួយទៅកាន់តំបន់ហ្គាហ្សា និងការចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ឆ្នេរ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន មិនដែលផ្គត់ផ្គង់អាវុធ ឬឧបករណ៍ដល់តំបន់ជម្លោះចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនាពេលថ្មីៗនេះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការអះអាងរបស់អ៊ីស្រាអែលថា ក្រុមហាម៉ាស ត្រូវបានគេរកឃើញថា ប្រើប្រាស់អាវុធដែលផលិតដោយចិន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិន តែងតែមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវចំពោះការនាំចេញរបស់របរយោធា។ប្រទេសចិន បានប្តេជ្ញាចិត្តចំពោះគោលការណ៍បី...
ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងទ័ពជើងគោកអ៊ីស្រាអែល ដែលគាំទ្រដោយយន្តហោះ បានសម្លាប់ភេរវករ រាប់សិបនាក់ ក្នុងអំឡុងពេលប្រតិបត្តិការនៅទីក្រុងហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ IDF បានឲ្យដឹងថា កងកម្លាំងអាកាសដែលដឹកនាំដោយកងទ័ពជើងគោក បានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធជាង ១៥នាក់នៅក្នុងទីក្រុងហ្គាហ្សា ក្នុងរយៈពេល ៣ម៉ោង។ បន្ថែមពីលើនេះ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានកើតឡើង ហើយពួកសកម្មប្រយុទ្ធហាម៉ាសជាច្រើនទៀតត្រូវបានសម្លាប់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា...