បរទេស៖ មន្ត្រីជាន់ខ្ពស់នៅទីក្រុងតេអេរ៉ង់បានព្រមានថា អ៊ីរ៉ង់នឹងដាក់ពង្រាយអំណាចយោធារបស់ខ្លួនទាំងអស់នៅពីក្រោយក្រុមហេសបូឡាហ៍ ប្រសិនបើអ៊ីស្រាអែលបើកការវាយប្រហារ ពេញលេញលើចលនាអ៊ីស្លាមនិយមដែលមានមូលដ្ឋាននៅលីបង់។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ប្រទេសរបស់លោកមិនចង់បានសង្គ្រាមនៅមជ្ឈិមបូព៌ាទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងរវាងរដ្ឋជ្វីហ្វ និងក្រុមនិកាយស៊ីអ៊ីត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានឈានដល់ចំណុចក្តៅបន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមហាម៉ាស-អ៊ីស្រាអែលក្នុងខែតុលា ដោយក្រុមបះបោរទាំងពីរបានវាយប្រហារ គ្នាទៅវិញទៅមកឆ្លងព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ...
ហ្គាហ្សា៖ ប្រភពពីភាគីទាំងសងខាងបានឲ្យដឹងថា កងកម្លាំងពិសេសរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលក្រុងរ៉ាហ្វា នៃតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃចន្ទ ដើម្បីរំដោះចំណាប់ខ្មាំងពីរនាក់ ដោយបានចាប់ផ្តើម “រលកនៃការវាយប្រហារ” ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៧ នាក់។ ខណៈពេលដែលត្រូវបានប្រារព្ធជាវីរភាពនៅក្នុងប្រទេសអ៊ីស្រាអែល ប្រតិបត្តិការនេះបានធ្វើឱ្យមានការភ័យខ្លាចនៅក្នុងទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុតរបស់តំបន់ហ្គាហ្សា ដែលជាកន្លែង ដែលជាងពាក់កណ្តាលនៃអ្នកស្រុកចំនួន ២,៣លាននាក់កំពុងស្វែងរកទីជម្រកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងទៀតនៃតំបន់ហ្គាហ្សា ។ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងការអាប់ដេតថា...