បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ Kata’ib Hezbollah បានគំរាមវាយប្រហារវត្តមាន របស់កងកម្លាំងអាមេរិក ប្រសិនបើអ៊ីស្រាអែល វាយលុកអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Abu Ali al-Askar មេដឹកនាំសន្តិសុខនៃកងជីវពលស៊ីអ៊ីត ដែលគាំទ្រដោយអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដែនអាកាសអ៊ីរ៉ាក់ កំពុងឃើញសកម្មភាពដ៏ខ្លាំងក្លា ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្ហាញពីលទ្ធភាពនៃការឈ្លានពាន...
បាកដាដៈ ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ជាកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានប្ដេជ្ញាថា នឹងបន្តការវាយប្រហារលើមូលដ្ឋានយោធា ដែលមានមូលដ្ឋានទ័ពអាមេរិករហូតដល់ទាហានអាមេរិកទាំងអស់ចាកចេញពីប្រទេស ដោយបដិសេធសំណើគណៈកម្មការអាមេរិក-អ៊ីរ៉ាក់ដើម្បីត្រួតពិនិត្យ “ការផ្លាស់ប្តូរ” នៃភាពជាដៃគូសន្តិសុខទ្វេភាគី។ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធឺណិត ក្រុមដែលបានអះអាងការវាយប្រហាររាប់សិបលើកលើមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកថាជា “យុទ្ធសាស្ត្របោកបញ្ឆោត” ដែលត្រូវបានរចនាឡើងដើម្បីទិញពេលវេលាបន្ថែមទៀត សម្រាប់កងទ័ពរបស់ខ្លួន ដើម្បីអនុវត្តឧក្រិដ្ឋកម្មបន្ថែមទៀត ដើម្បីធ្វើបាបប្រទេសអ៊ីរ៉ាក់”។ ក្រុមនេះបានចោទប្រកាន់សហរដ្ឋអាមេរិកពីការមិនអើពើនឹងការទាមទារជាយូរមកហើយពីសភាអ៊ីរ៉ាក់និងសាធារណៈជន សម្រាប់ការដកខ្លួនទាំងស្រុងដោយអះអាងថា ខ្លួនបានបិទបាំង “របៀបវារៈព្យាបាទ...