ព័ត៌មានអន្តរជាតិ
ភាគីជម្លោះស៊ូដង់ យល់ព្រមបន្តបទ ឈប់បាញ់រយៈពេល ៧២ ម៉ោងទៀត
កាធុម៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) កាលពីថ្ងៃអាទិត្យ បានប្រកាសពីការប្តេជ្ញា ចិត្តរបស់ពួកគេ ចំពោះបទឈប់បាញ់មនុស្សធម៌ថ្មីរយៈពេល ៧២ ម៉ោង ដែលមានប្រសិទ្ធភាព គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃអាទិត្យ។ កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយផ្អែកលើការខិតខំប្រឹងប្រែង និងសំណើនៃការសម្រុះសម្រួល អារ៉ាប៊ីសាអូឌីត-អាមេរិក កងកម្លាំងប្រដាប់អាវុធបានយល់ព្រមបន្តបទឈប់បាញ់រយៈពេល ៧២ម៉ោងបន្ថែមទៀត ដើម្បីចាប់ផ្តើមនៅចុងបញ្ចប់នៃសម័យបច្ចុប្បន្ន” ។ កងទ័ពបានសម្តែងក្តីសង្ឃឹមថា...