យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបដិសេធកាលពីថ្ងៃពុធដែលថា លោកបានយល់ព្រមដកកងកម្លាំង យោធាចេញពីព្រំដែនហ្គាហ្សា-អេហ្ស៊ីប ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដ៏មានសក្តានុពលជាមួយក្រុមហាម៉ាស់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់លោក។ សំណើដែលគាំទ្រដោយសហរដ្ឋអាមេរិកបច្ចុប្បន្ន សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីថ្ងៃចន្ទ អ៊ីស្រាអែល បានទទួលយក...
បរទេស៖ អ្នកកាសែតជនជាតិប៉ាឡេស្ទីនម្នាក់ដែលធ្វើការឱ្យ Al Jazeera កំពុងធ្វើការក្នុងពេលដំណាលគ្នាជាសកម្មប្រយុទ្ធជាន់ខ្ពស់ជាមួយក្រុមហាម៉ាស កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងដោយបានផ្សព្វផ្សាយរូបភាពដែលបង្ហាញពីការចោទប្រកាន់អ្នកកាសែត។ ការចោទប្រកាន់នេះត្រូវបានបង្ហាញកាលពីថ្ងៃអាទិត្យដោយលោកវរសេនីយ៍ទោ Avichay Adraee អ្នកនាំពាក្យភាសាអារ៉ាប់សម្រាប់ IDF ដែលបានបោះពុម្ពផ្សាយរូបភាពជាច្រើនដែលត្រូវបានចោទប្រកាន់ថាបង្ហាញអ្នករាយការណ៍បណ្តាញលោក Mohamed Washah គ្រប់គ្រងផ្នែកសព្វាវុធអំឡុងពេលសមយុទ្ធហ្វឹកហ្វឺនក្រុមហាម៉ាស។ លោក Adraee អះអាងថា៖ពេលព្រឹក គាត់ជាអ្នកកាសែតនៅប៉ុស្តិ៍ Al...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់តិចបំផុតចំនួន២០នាក់ដែលពួកគេកំពុងរង់ចាំជំនួយនៅជិតទីលានប្រទេសគុយវ៉ែត ដែលជាផ្លូវប្រសព្វដ៏សំខាន់ក្នុងទីក្រុងហ្គាហ្សា ។ លោក Ashraf al-Qidra អ្នកនាំពាក្យមកពីក្រសួងខាងលើបានឲ្យដឹងថា ពលរដ្ឋចំនួន១៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដោយបន្ថែមទៀតថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងថែមទៀត ខណៈពលរដ្ឋជាច្រើននាក់ដែលរងរបួសធ្ងន់ធ្ងរ...
យេរ៉ូសាឡឹម៖ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដ៏បង្ហូរឈាមបានឈានចូលដល់ថ្ងៃទី១០០ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាថា នឹងបន្តយុទ្ធនាការយោធានៅតំបន់ហ្គាហ្សាស្ទ្រីបរហូតដល់ “ជ័យជម្នះសរុប” ត្រូវបានសម្រេច។ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា “យើងត្រូវតែធ្វើសង្រ្គាមនេះ ហើយវានៅតែត្រូវចំណាយពេលជាច្រើនខែ” ទោះបីជាមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់សង្រ្គាមដោយសារតែវិបត្តិមនុស្សធម៌កាន់តែជ្រៅនៅក្នុងតំបន់ហ្គាហ្សា ក៏ដោយ។ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់គាត់ លោក ណេតាន់យ៉ាហ៊ូបានបង្ហាញសំណើថវិកាឆ្នាំ២០២៤ ដល់រដ្ឋាភិបាលរបស់លោក...
បរទេស៖ ទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលប៉ាឡេស្ទីនដែលព្យាយាមត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងហ្គាហ្សា ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃបទឈប់បាញ់រយៈពេល៤ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស, នេះបើតាមអ្នកសារព័ត៌មាន AP បានរាយការណ៍ពីកន្លែងកើតហេតុ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) មុននេះ បានព្រមានអ្នកផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ប្រឆាំងនឹងការប៉ុនប៉ងផ្លាស់ទីទៅភាគខាងជើងនៃតំបន់នោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានបានអះអាងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលឧបទ្ទវហេតុនេះ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Haaretz...
ភ្នំពេញ៖ ជុំវិញបញ្ហាផ្ទុះហិង្សា នៅតំបន់អារ៉ាប់ ដែលផ្ដើមចេញការផ្ទុះហិង្សារវាងក្រុមហាម៉ាស់ ប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងចោទជាសំនួរថា តើហ៊ានឬទេ ១ម្ជុលនយោបាយ? ។ ក្នុងនោះលោក បណ្ឌិត ហេង វ៉ាន់ដា...
បរទេស៖ កាសែត New York Times បានផ្សាយថា អ៊ីស្រាអែល បានសម្រេចចិត្តផ្អាកការចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ។ កាសែតនេះក៏បានរាយការណ៍ផងដែរថា ការលុកលុយទំនងជានឹងបង្កើនសម្រាប់យោធាអ៊ីស្រាអែល ដោយបានផ្តល់ឱ្យនូវវិសាលភាព ក៏ដូចជារបៀបការពារខ្លួនពីពួកសកម្មប្រយុទ្ធផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយបានអះអាងដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ការឈ្លានពានដែលត្រូវបានគ្រោងទុកដំបូងសម្រាប់ចុងសប្តាហ៍...