ព័ត៌មានអន្តរជាតិ
មេបញ្ជាការកងម៉ារីន អាមេរិក ៖ កងវរសេនាធំ នឹងត្រូវបង្កើតឡើង នៅលើកោះហ្គាម
វ៉ាស៊ីនតោន៖ កងម៉ារីនអាមេរិក នឹងដាក់ពង្រាយកងវរសេនាធំមួយ ទៅកាន់កោះហ្គាម ដែលមានសមត្ថភាពឆ្លើយតប ដែលអាចបត់បែនបាន និងរហ័សក្នុងរយៈពេល “ពីរបីឆ្នាំ” ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជាមួយនឹងការ កើនឡើងនៃការអះអាងរបស់ចិន។ ឧត្តមសេនីយ Eric Smith មេបញ្ជាការកងម៉ារីនអាមេរិកបានប្រាប់សន្និសីទ សារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា កងវរសេនាធំនៃកងម៉ារីន ត្រូវបាន “រចនាឡើងដើម្បីប្រឆាំងនឹងការឈ្លានពាន” ដោយសំដៅទៅលើសាធារណរដ្ឋប្រជាមានិតចិន ដើម្បីការពារប្រទេសជប៉ុនភាគខាងត្បូង កូរ៉េ...