ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់៖ កងយោធាអាមេរិក នឹងចូលរួមប្រតិបត្តិការពិសេស នៅហ្គាហ្សា ប្រមាណជា៥០០០នាក់
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ និងត្រូវបានដកស្រង់យកមកចេញផ្សាយដោយ RT បានឲ្យដឹងកាលពីថ្ងៃសៅរ៍ម្សិលមិញថា ទាហានអាមេរិក ជាច្រើនពាន់នាក់ដែលបានចូលរួមក្នុង ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ ព័ត៌មាននេះធ្វើឡើងនៅចំពេលជាមួយគ្នា ដែលមន្ទីរបញ្ចកោណបានប្រកាសពីផែនការពង្រឹងវត្តមានយោធារបស់ខ្លួនយ៉ាងសំខាន់ នៅមជ្ឈិមបូព៌ាចំពេលមានជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងភាពតានតឹងជាមួយអ៊ីរ៉ង់។ យោងតាមប្រភពដដែលនេះបានឲ្យដឹងទៀតថាការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាពាក់ព័ន្ធនឹងកងពលធំចំនួនបី និងកងពលតូចជាច្រើន ហើយត្រូវបានគាំទ្រដោយកងកម្លាំងយោធាអាមេរិកចំនួនដល់ទៅជាង៥០០០នាក់ផងដែរ។ ភ្នាក់ងារTasnim ក៏បាននិយាយដែរថា តាមផែនការកងកម្លាំងការពារអ៊ីស្រាអែល (IDF)...