ភ្នំពេញ ៖ ដើម្បីរៀបចំបុណ្យកឋិនទានឲ្យដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា, ក្រសួងធម្មការ និងសាសនា បានហាមដើររៃអង្គាស នៅតាមផ្លូវសាធារណៈ និងទីប្រជុំជននាំឲ្យបាត់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣បានឲ្យដឹងថា គ្រប់មន្ទីរធម្មការ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធី កឋិនទាន...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់រៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនតែត្រូវអនុវត្តតាមវិធានការសុខាភិបាលដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ក្រសួងធម្មការបានចេញសេចក្តីណែនំាកាលពេលថ្មីៗនេះថាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជា បុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ គ្រប់ៗរូប។ ពិធីបុណ្យ នេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលា យកលោកនេះទៅ កាន់លោកខាងមុខ...