ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ដង្ហែរអង្គកឋិនទាន នាំយកបច្ច័យជាង១៥ម៉ឺនដុល្លារ ប្រគេនព្រះសង្ឃ នៅវត្តប្រសិទ្ធីរីម្មារាម
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីទាំងអស់ នាព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ បានធ្វើពិធី ដង្ហែរ អង្គកឋិនទាន នាំយកបច្ច័យជាង ១៥ម៉ឺនដុល្លារ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៧...