ព័ត៌មានអន្តរជាតិ
អាមេរិក បញ្ជូនកងទ័ពទៅ ធានាសុវត្ថិភាព នៅកន្លែងនុយក្លេអ៊ែរសម្ងាត់កំពូល របស់អ៊ីស្រាអែល
បរទេស៖ មន្ត្រីអាមេរិកបានប្តូរគំនិតរវាងការបដិសេធចំពោះវត្តមានកងទ័ពអាមេរិកនៅលើដីក្នុងប្រទេសអ៊ីស្រាអែល ហើយទទួលស្គាល់ថា កងកុម្ម៉ង់ដូមួយចំនួនតូចត្រូវបានដាក់ពង្រាយដើម្បីជួយស្វែងរកចំណាប់ខ្មាំង និង ផ្តល់ប្រឹក្សាដល់សមភាគីអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទាហានអាមេរិកត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ជូន ដើម្បីជួយធានាដល់កន្លែងផលិតអាវុធនុយក្លេអ៊ែរដ៏រសើបខ្លាំងរបស់អ៊ីស្រាអែល រួមទាំងទីតាំងសម្ងាត់កំពូលនៅ Dimona ដែលជាកន្លែងកំណើតនៃឃ្លាំងអាវុធនុយក្លេអ៊ែរដែលសង្ស័យរបស់អ៊ីស្រាអែល។ ប្រភពដែលនិយាយទៅកាន់កាសែតជាភាសាអារ៉ាប់ឯករាជ្យលើបណ្តាញអ៊ីនធឺណែត បានបង្ហាញថា សហរដ្ឋអាមេរិកបានប្រាប់អន្តរការីចារកម្មលីបង់ថា ទាហានអាមេរិក...