ព័ត៌មានអន្តរជាតិ
កប៉ាល់របស់យោធាចិន បាញ់កាណុងទឹក ដាក់កប៉ាល់ហ្វីលីពីន នៅជិតតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង
បរទេស៖ ឆ្មាំសមុទ្ររបស់ចិននៅថ្ងៃអង្គារ បានបាញ់កាណុងបាញ់ទឹក ដាក់កប៉ាល់ហ្វីលីពីន នៅជិតតំបន់ជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង ដោយចោទកប៉ាល់ហ្វីលីពីនពីការឈ្លានពាន “ខុសច្បាប់” និងការវាយលុកនាវាមួយរបស់ខ្លួន។ យោងតាមសារព័ត៌មាន ARAB NEWS ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រឈមមុខដាក់គ្នានេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនបានអនុម័តផែនការដើម្បីប្រែក្លាយច្រាំងថ្មចោទ ទៅជាតំបន់បម្រុងធម្មជាតិជាតិ ការផ្លាស់ប្តូរដែលអ្នកវិភាគការពារជាតិបានព្រមានថា នឹងសាកល្បងការឆ្លើយតបរបស់ទីក្រុងម៉ានីលលើខ្សែសង្វាក់ថ្មប៉ប្រះទឹក...