ព័ត៌មានជាតិ
សភាពការណ៍បច្ចុប្បន្ន ទាមទារឱ្យបក្សនិងប្រជាជន នៃប្រទេស កម្ពុជា-វៀតណាម-ឡាវ ត្រូវពង្រឹងសាមគ្គីភាព និងគាំទ្រគ្នាទៅវិញទៅមក
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាថា ក្នុងសភាពការណ៍បច្ចុប្បន្ន បក្ស និងប្រជាជន នៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបកំពូលរវាងលោក ង្វៀន ហ៊ូចុង អគ្គលេខាធិការ...