ភ្នំពេញ ៖ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះ វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបញ្ជាក់ការបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា ព្រមជាមួយកោតសរសើរនេះដែរ ភាគីទាំង២ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែម។ ការបញ្ជាក់របស់លោកទូតស្វីស ធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១០ ខែតុលា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីស នឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គទេសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោក ឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស បាន ពិភាក្សាគ្នាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ ការពិភាក្សាគ្នាលើការពិនិលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណីជ្ជកម្មសេរីនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្ដិ...