ព័ត៌មានជាតិ
កម្ពុជា-ឡាវ និងវៀតណាម បើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់
សៀមរាប៖ ស្ថាប័នប្រឆាំងអំពើជួញដូរមនុស្ស នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស។ ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង លំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ជូ ប៊ុនអេង...