ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៤ មិថុនា នេះបានអនុញ្ញាតឲ្យលោក Andrew Herrup ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈភាគីទាំងពីរ បន្តដុសខាត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគឲ្យកាន់តែភ្លឺថ្លា។ មានប្រសាសន៍ក្នុងជំនួបនាឱកាសនេះ លោកភារធារី Andrew Herrup...
ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបង្ហាញគោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និទជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ ការបង្ហាញជំហរបស់អាមេរិកខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Daniel J. Kritenbrink...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S. CDC) ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិក ក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា លំហូរពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-អាមេរិក បានឈានដល់ទំហំ ១៣.៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២ ហើយអាមេរិក នៅតែបន្ដជាទីផ្សារនាំចេញធំបំផុត សម្រាប់ប្រទេសកម្ពុជា។ ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ផាទ្រីក មូរហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅបង្កើនទំហំពាណិជ្ជកម្ម វិនិយោគទុន និងបង្កើតឱកាសការងារបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងការងារ។ ក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត...
ភ្នំពេញ៖ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា លើវិធីកែលម្អទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក។ ការពិភាក្សានេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា ទំនាក់ទំនងរវាង កម្ពុជា-អាមេរិកនៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់។ ក្រោយបញ្ចប់ជំនួប ពិភាក្សាការងារវាង សម្តេចតេជោ ហ៊ុន សែន ជាមួយលោក Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី។ សូមរំលឹកថា វត្តមានរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅកម្ពុជានាពេលនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក...
ភ្នំពេញ៖ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ក្តី ក៏ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក មានចំនួន ៦.២ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ កើនឡើងក្នុងអត្រាកំណើន ៦១.៥៤%។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR)...