ព័ត៌មានជាតិ
ក្រសួងការងារមានមន្ត្រី ប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងការងារបានចាត់តាំងមន្ត្រីប្រចាំការ ត្រៀមសម្របសម្រួលដោះស្រាយ ចំពោះករណីដែលអាចកើតឡើងផ្សេងៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថា ប្រជាពលរដ្ឋនឹងទទួលបានការអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកឃ្លាំមើលសង្គម និងនយោបាយបានមើលឃើញថាកម្មករកម្មការិនីរបស់យើងមានភាពកក់ក្តៅ និងសប្បាយចិត្តព្រោះក្រសួងការងារយកចិត្តទុកដាក់ដល់ពួកគាត់ដោយបានរៀបចំឱ្យមានមន្ត្រីប្រចាំការដោះស្រាយបញ្ហាដល់ពួកគាត់បើទោះបីជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកដ៏ដោយ។ លោកថា «បងប្អូនកម្មករកាន់តែមានភាពកក់ក្តៅបន្ថែមទៀតក្រោមការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់សេវាសាធារណៈជូនពួកគាត់ ក៏ដូចជាមានមន្ត្រីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង...