ព័ត៌មានអន្តរជាតិ
ប្រទះឃើញ សាកសពកម្មករអណ្តូងរ៉ែ ខុសច្បាប់ចំនួន២១នាក់ នៅអាហ្វ្រិកខាងត្បូង
JOHANNESBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា អ្នករុករករ៉ែខុសច្បាប់សរុបចំនួន២១នាក់ ត្រូវបានគេរកឃើញថា បានស្លាប់នៅឯអណ្តូងរ៉ែសកម្មមួយចំនួននៅតំបន់ Krugersdorp ក្នុងទីក្រុង Johannesburg ។ “ចំនួនអ្នកស្លាប់នៅក្នុងទីក្រុង Krugersdorp នៃអ្នកជីករ៉ែខុសច្បាប់ដែលត្រូវបានលើកឡើង គឺបានកើនឡើងដល់២១នាក់ បន្ទាប់ពីការរកឃើញ សាកសពចំនួន២នាក់បន្ថែមទៀត ដោយក្រុមស្វែងរក និងជួយសង្គ្រោះរបស់អង្គភាពប៉ូលិស...