ព័ត៌មានអន្តរជាតិ
រុស្ស៊ីឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះការដាក់ពង្រាយ កម្លាំងណាតូ នៅអឺរ៉ុបក្នុងអំឡុងសមយុទ្ធ
បរទេស៖ ប្រទេសរុស្ស៊ី កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះការចល័តនិងការដាក់ពង្រាយ របស់កងកម្លាំងណាតូ នៅក្នុងតំបន់អឺរ៉ុប ជាផ្នែកនៃសមយុទ្ធ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការពារជាតិ CSTO (អង្គការសន្ធិសញ្ញាសន្តិសុខរួម)នាថ្ងៃអង្គារនេះ ក្នុងទីក្រុង Dushanbe។ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបន្តធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាព ការចល័តនិងការដាក់ពង្រាយ កងកម្លាំងណាតូនៅអឺរ៉ុប...