ព័ត៌មានអន្តរជាតិ
update ៖ ក្រុមហ៊ុន Airbus បញ្ជូនអ្នកជំនាញដើម្បីជួយស៊ើបអង្កេត ករណីយន្តហោះបុកគ្នា នៅជប៉ុន
បរទេស៖ ក្រុមហ៊ុន Airbus បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមអ្នកឯកទេសមូយក្រុមត្រូវបានបញ្ជូន ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតករណីបុកគ្នា ដែលជាប់ពាក់ព័ន្ធនឹងយន្តហោះ A-350 មួយគ្រឿងរបស់ខ្លួនដែលត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុន Japan Airlines ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន Airbus...