ព័ត៌មានជាតិ
មន្ត្រីកសិកម្ម៖ កសិករដាំស្វាយចន្ទី ក្នុងទំហំដីតូចៗ និងដាំជាលក្ខណៈគ្រួសារប្រឈមនឹងការខាតបង់
កន្លងមកមានប្រជាកសិករដែលជាអ្នកដាំស្វាយចន្ទីមួយចំនួនបានត្អូញត្អែរពីការខាតបង់ថវិការបស់ខ្លួន បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់បានធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛។ ប៉ុន្តែលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បញ្ហានេះបណ្តាលមកពីកសិករទាំងនោះដាំស្វាយចន្ទីក្នុងទំហំដីតូចៗ និងដាំជាលក្ខណៈគ្រួសារ ព្រមទាំងមិនមានបច្ចេកទេសគ្រប់គ្រាន់។ លោក ឃឹម ហ្វីណង់ បានលើកឡើងនូវបញ្ហា និងដំណោះស្រាយរបស់ខ្លួនដោយចោទជាចម្ងល់ថា «បើតម្លៃ...