បរទេស៖ រដ្ឋមន្ត្រីការពារជាតិ កាណាដា លោក Bill Blair បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដានឹង បរិច្ចាគយន្តហោះគ្មានមនុស្ស បើកប្រភេទ SkyRanger R70 ជាង ៨០០ គ្រឿង ដល់ប្រទេសអ៊ុយក្រែន ។ ទីក្រុងគៀវបានពឹងផ្អែកយ៉ាងខ្លាំង លើយន្តហោះគ្មានមនុស្សបើក (UAVs) ប្រភេទ ពាណិជ្ជកម្ម...
អូតាវ៉ា៖ រដ្ឋាភិបាលកាណាដាបានឲ្យដឹងថា ប្រទេសកាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣ លានដុល្លារកាណាដា (២៤,៤ លានដុល្លារ) ដល់ភាពជាដៃគូអន្តរជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣លានដុល្លារកាណាដា ដល់ភាពជាដៃគូ ដែលកំពុងផ្តល់ឱ្យអ៊ុយក្រែន នូវកាំជ្រួចការពារដែនអាកាសរយៈចម្ងាយខ្លី និងមធ្យមរាប់រយ និងប្រព័ន្ធពាក់ព័ន្ធដែលត្រូវការ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់អ៊ុយក្រែន” ។...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសការ ផ្លាស់ប្តូរសំខាន់ៗ ចំពោះគណៈរដ្ឋមន្ត្រី របស់លោក ដោយណែនាំរដ្ឋមន្ត្រីថ្មីនៃក្រសួងការពារជាតិ និង សុវត្ថិភាពសាធារណៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីប្រកាស គណៈរដ្ឋមន្ត្រីរក្សារដ្ឋមន្ត្រីចំនួន ៣៨រូប បន្ថែមពីលើនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីសរុបចំនួន ២៣ រូបត្រូវបានប្រគល់ភារកិច្ចឱ្យតួនាទីថ្មី រួមទាំងលោក Bill...
អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly បានប្រកាសថា ប្រទេសកាណាដា កំពុងដាក់ទណ្ឌកម្មយោធា និងវប្បធម៌បន្ថែមប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទណ្ឌកម្មទាំងនេះបានកំណត់គោលដៅបុគ្គលចំនួន ២០ និងអង្គភាពចំនួន ២១ ដែលភ្ជាប់ទៅនឹងបរិវេណឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៊ី ក៏ដូចជាបុគ្គលចំនួន ១៩ នាក់ និងអង្គភាពចំនួន ៤ នៅក្នុងវិស័យវប្បធម៌...
អូតាវ៉ា ៖ រដ្ឋាភិបាលសហព័ន្ធកាណាដា បានប្រកាសថា ខ្លួនបានសម្រេចចិត្តផ្អាកការ ផ្សាយពាណិជ្ជកម្មទាំងអស់របស់ខ្លួន នៅលើទំព័រ Facebook និង Instagram ខណៈដែលខ្លួនកំពុងប្រយុទ្ធ ជាមួយវេទិកាបច្ចេកវិទ្យា Meta និង Google ជុំវិញច្បាប់ព័ត៌មានអនឡាញ ។ រដ្ឋមន្ត្រីបេតិកភណ្ឌ Pablo Rodriguez បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា...
ឧបនាយករដ្ឋមន្រ្តីលោកស្រី Chrystia Freeland បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកាណាដា បានផ្អាកសកម្មភាព របស់ខ្លួនជាមួយធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលដឹកនាំដោយប្រទេសចិន ដើម្បីស៊ើបអង្កេតការចោទ ប្រកាន់ថាធនាគារនេះ ត្រូវបានគ្រប់គ្រងដោយបក្ស កុម្មុយនិស្តចិន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Freeland...
រីយ៉ាដ៖ ក្រសួងការបរទេសអារ៉ាប៊ីសារសាអូឌី បានប្រកាសនៅថ្ងៃពុធថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាណាដា បានព្រមព្រៀងគ្នា ដើម្បីស្តារទំនាក់ទំនងការទូត និងតែងតាំងតំណាង លោកឯកអគ្គរដ្ឋទូតនៅឡើយ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយផ្អែកលើបំណងប្រាថ្នារបស់ ភាគីទាំងពីរក្នុងការស្តារទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ក្រសួងការបរទេសកាណាដា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសកាណាដា បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីមួយ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត” នេះបើយោងតាមការចុះផ្សាយរបស់...
បរទេស ៖ ប្រទេសកាណាដា បានបណ្តេញអ្នកការទូតចិនម្នាក់ ដែលខ្លួនបានចោទប្រកាន់ថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងអូតាវ៉ា ដោយប្រកាសជាផ្លូវការថា “បុគ្គលដែលត្រូវស្វាគមន៍” ខណៈដែលទីក្រុងប៉េកាំងវិញ បានប្តេជ្ញាឆ្លើយតបជាមួយនឹង “វិធានការតបតយ៉ាងម៉ឺងម៉ាត់” ទៅវិញផងដែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie...
អូតាវ៉ា៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសកាណាដា បានស្នើបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ៤ផ្លូវជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងប្រទេសចិន និងរុស្ស៊ី។ ប្រភពបានឲ្យដឹងថា ប្រទេសកាណាដាបានបញ្ជូនគំនិតនេះ ដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida នៅពេលដែលលោកបាន ធ្វើទស្សនកិច្ចនៅអូតាវ៉ា ក្នុងខែមករា ដោយបន្ថែមថា ខ្លួនជឿជាក់ថាការពង្រីកយន្តការត្រីភាគី ដែលមានស្រាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីសំខាន់ៗរបស់ខ្លួន...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងរដ្ឋមន្ត្រីក្រសួងការបរទេស Mélanie Joly បានប្រកាសកាលពីថ្ងៃអង្គារថា ការគាំទ្រថ្មីសម្រាប់អ៊ុយក្រែន ដើម្បីជួយដោះស្រាយតម្រូវការថាមពល និងសន្តិសុខដ៏សំខាន់របស់ខ្លួន។ យោងតាមការចេញផ្សាយថ្មី របស់ក្រសួងការបរទេស កាណាដា នឹងបរិច្ចាគម៉ាស៊ីនបំលែងអគ្គិសនីចំនួន ៧ ដើម្បីជួយជួសជុលបណ្តាញអគ្គិសនី របស់ប្រទេសអ៊ុយក្រែន។ ឧបករណ៍បំលែងទាំងនេះ ដែលផ្តល់តាមរយៈយន្តការ ការពារស៊ីវិលរបស់សហភាពអឺរ៉ុប នឹងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែន...