ព័ត៌មានអន្តរជាតិ
កាតា និងអារ៉ាប៊ីសាអូឌីត ស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការយូអិន ស្តីពីករណីប្រល័យពូជសាសន៍ ប្រឆាំងនឹងអ៊ីស្រាអែល
ដូហា៖ ប្រទេសកាតា និងអារ៉ាប៊ីសាអូឌីត បានស្វាគមន៍ សេចក្តីសម្រេចដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសំណុំរឿងប្រល័យពូជសាសន៍របស់ប្រទេសអាហ្រ្វិកខាងត្បូង ប្រឆាំងនឹងអ៊ីស្រាអែល ដែលបានបញ្ជាឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកាតាបានកោតសរសើរ ចំពោះសេចក្តីសម្រេចរបស់តុលាការអង្គការសហប្រជាជាតិថា ជាជ័យជំនះសម្រាប់ “មនុស្សជាតិ នីតិរដ្ឋ និងយុត្តិធម៌អន្តរជាតិ” ដោយបន្ថែមថា វាបម្រើជាការទទួលស្គាល់យ៉ាងមុតមាំនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍ ដែលកំពុងកើតមានលើប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា”។ វាក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់កាតា ចំពោះយុត្តិធម៌នៃបុព្វហេតុប៉ាឡេស្ទីន...