ព័ត៌មានជាតិ
អាមេរិក ផ្ដាច់ជំនួយកម្ពុជា ដោយសារការកាប់ឈើខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ
ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិកបានសម្រេចផ្ដាច់ជំនួយពីកម្ពុជាដោយសារការកាប់ឈើខុសច្បាប់នៅតែបន្តមានក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរមិនបានកាត់ទោសសមល្មមចំពោះបទល្មើសសត្វព្រៃ ។ ទោះបីផ្តាច់ជំនួយលើផ្នែកនេះ តែអាមេរិកនៅតែអះអាងថា នឹងបន្តជួយលើផ្នែកផ្សេងទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយផ្នែកឯកជន ។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាមេរិក និងកម្ពុជាមានបំណងដូចគ្នាក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ...