ព័ត៌មានជាតិ
ហេតុអ្វីការដឹកជញ្ជូនទំនិញ តាមផ្លូវទឹក ចាំបាច់ត្រូវឆ្លងកាត់ សិង្ហបុរី និងវៀតណាម?
បច្ចុប្បន្នកម្ពុជាមានតែកប៉ាល់ដឹកទំនិញខ្នាតមធ្យមតែប៉ុណ្ណោះ ដែលអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាទូទៅកប៉ាល់ដឹកទំនិញខ្នាតតូចអាចផ្ទុកទំនិញបានចាប់ពី២០០កុងតឺន័រ(Container) ទៅ១៥០០កុងតឺន័រ។ រីឯកប៉ាល់ខ្នាត់ធំ អាចផ្ទុកលើសពីមួយពាន់កុងតឺន័រឡើងទៅ ដែលពាក្យបច្ចេកទេសហៅថា Twenty Equivalent Unit (TEUs)។ ពាក្យថា “Twenty Equivalent Unit (TEUs)” គឺជាឯកតាស្តង់ដាមួយរបស់ពិភពលោកកំណត់ជាខ្នាត ដើម្បីវាស់សមត្ថភាពដឹកទំនិញរបស់កប៉ាល់ដោយផ្អែកលើចំនួនកុងតឺន័រ។ កំពង់ផែនភ្នំពេញនិងកំពង់ផែក្រុងកំពង់សោម មិនមានកប៉ាលដឹកទំនិញខ្នាតធំចូលចតបានទេ ដោយសារតែទឹកទន្លេនិងទឹកសមុទ្រមានស្ថានភាពរាក់។...