ព័ត៌មានជាតិ
រដ្ឋមន្ដ្រីក្រសួងសាធារណការ ឱ្យបន្ដទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានណែនាំដល់សមត្ថកិច្ច បន្ដអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹង ការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា...