ព័ត៌មានអន្តរជាតិ
ការទម្លាក់គ្រាប់បែកកាន់តែខ្លាំង នៅហ្គាហ្សា ចំពេលមានការអំពាវនាវ ជាបន្ទាន់ឲ្យមានបទឈប់បាញ់
ហ្គាហ្សា៖ អ៊ីស្រាអែល កំពុងបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ចំពេលមានការអំពាវនាវឱ្យមានបទឈប់បាញ់គ្នាក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដែលបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ១៨,៨០០ នាក់នៅតំបន់ហ្គាហ្សា។ អង្គការសុខភាពពិភពលោក (WHO) បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរពេទ្យ Al Shifa នៅភាគខាងជើងតំបន់ហ្គាហ្សា ដែលជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រដ៏ធំបំផុតរបស់ឧបទ្វីបនេះនៅមុនសង្គ្រាមនោះ បច្ចុប្បន្នមានមុខងារតិចតួចបំផុត ហើយចាំបាច់ត្រូវចាប់ផ្តើមឡើងវិញជាបន្ទាន់ យ៉ាងហោចណាស់ប្រតិបត្តិការជាមូលដ្ឋាន ដើម្បីបន្តបម្រើមនុស្សរាប់ពាន់នាក់ត្រូវការការថែទាំសុខភាពសង្គ្រោះជីវិត។ ក្រុមរួមគ្នាមួយមកពីអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក បានទៅសួរសុខទុក្ខមន្ទីរពេទ្យ...